• 2016-07-27 15:19:29
  • ព័ត៌មាន

ឯកឧត្ដម​ ថោង ខុន ​ឱ្យ​ពេល​១​ខែ គ្រប់​សហព័ន្ធ​ត្រូវ​រៀបចំ​ផែនការ​ត្រៀម​ស៊ីហ្គេម​ឱ្យ​រួចរាល់

  • 2016-07-27 15:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​​ជា​ប្រធាន​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​បាន​កោះ​ប្រជុំ​គ្រប់​សហព័ន្ធ​កីឡា​ទាំង​អស់​នៅ​កម្ពុជា ធ្វើ​យ៉ាងណា​រយៈ​ពេល​មួយ​ខែ​រៀប​ឯកសារឱ្យរួចរាល់​ ​ដើម្បី​ពង្រឹង​សមត្ថភាព​​ត្រៀម​យក​មេដាយ​នៅ​​ស៊ីហ្គេម ២០២៣ ​ដែល​កម្ពុជា​ផ្ទាល់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

 

ឯកឧត្ដម​ ថោង ខុន

 

ដើម្បី​ជា​ការ​ពង្រឹង​ខ្លួន ក៏​ដូចជា​ស្វែង​រក​ចំណុច​ខ្វះ​ខាត​ដើម្បី​កែលំអ​ឱ្យ​បាន​រួចរាល់​មុន​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០២៣ ​ខាង​មុខ ​គ្រប់​សហព័ន្ធ​ទាំង​អស់​ត្រូវ​ធ្វើ​ផែនការ​អភិវឌ្ឍ ​និង​ជំនាញ​របស់​ខ្លួន​ដើម្បី​បញ្ជូន​មក​ឱ្យ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​ឱ្យ​បាន​ត្រឹម​ខែ​ក្រោយ​នេះ។ ​ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​ទៅ ឯកឧត្ដម​ ថោង ខុន ​នឹង​កោះហៅ​ម្ដង​មួយ​សហព័ន្ធ ឬ​២​សហព័ន្ធ​ដើម្បី​ធ្វើ​ការ​ប្រជុំ​និយាយ​គ្នា​ពី​ផែនការ​អភិវឌ្ឍ​នោះ។

 

 

ការ​ដែល​ធ្វើ​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឱ្យ​សហព័ន្ធ​ដែល​ព្រងើយកន្តើយ​ទាំង​អស់​ វិល​មក​ត្រៀម​ខ្លួន និង​ស្រប​ទៅ​តាម​ផែនការ​មេ​ដែល​បាន​ដាក់។ មួយ​វិញ​ទៀត​វា​ក៏​នឹង​ជួយ​កម្ពុជា ឱ្យ​ត្រៀម​ខ្លួន​រួចរាល់​ឱ្យ​បាន​មុន​ពេល​កំណត់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រជែង​យក​មេដាយ​ពី​ប្រទេស​ផ្សេង​ៗ​ផង​ដែរ។

 

 

ក្នុង​ឱកាស​កិច្ច​ប្រជុំ​នេះ​ដែរ ឯកឧត្ដម​ ថោង ខុន ​ក៏​បាន​នាំ​យក​នូវ​ប្រាក់​ឧបត្ថម្ភ​ពី​សម្ដេច​តេជោ ហ៊ុន សែន ​ជូន​ដល់​កីឡាករ កីឡា​ការិនី​កម្ពុជា ​ដែល​ត្រូវ​ទៅ​ប្រកួត​ព្រឹត្តិការ​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​ដែរ ដោយ​ម្នាក់​ៗ ​ទទួល​បាន​១​ពាន់​ដុល្លារ ​ហើយ​ចំពោះ​គ្រូ​បង្វឹក​វិញ​ក៏​ទទួល​បាន​ចំនួន​នេះ​ដូច​គ្នា។ បន្ថែម​ពី​លើ​នេះ​ទៀត ​ក៏​មាន​ខាង​ក្រុមហ៊ុន​ជា​ច្រើន​ជួយ​ឧបត្ថម្ភ​​ប្រាក់បន្ថែម​ទៀត​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់
អត្ថបទថ្មី