• 2021-12-23 02:29:11
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​អុក​ចត្រង្គ​ ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​ម្សិលមិញ​នេះ​រក​អ្នក​មាន​ថ្វីដៃ​កំពូល​ .

  • 2021-12-23 02:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អុកចត្រង្គ​ ម្សិលមិញ​នេះ​បាន​ចាប់​ផ្ដើម​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ របស់​ខ្លួន​ហើយ​ដើម្បី​ស្វែង​រក​អ្នក​មាន​ថ្វីដៃ។​

អុកចត្រង្គ

លោក​ សេង​ សុភ័ក្រ្ត​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ដែល​ចូលរួម​សូម​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សហព័ន្ធ​បាន​ស្វែង​រក​ឃើញ​នូវ​អ្នក​មាន​ថ្វីដៃ​ពិតប្រាកដ​តំណាង​ប្រទេស​ជាតិ​នៅ​ពេល​ខាង​មុខ។​

អគ្គលេខាធិការ​បន្ត​លើក​ឡើង​ទៀត​ថា​ កីឡា​អុកចត្រង្គ​គឺ​មាន​ដាក់​ឲ្យ​ប្រកួត​នៅ​ស៊ីហ្គេម​ ២០២៣​ នៅ​ពេល​ខាង​មុខ​នេះ​ ដូច្នេះ​ដើម្បី​សហព័ន្ធ​ទៅ​រក​មេដាយ​ជូន​ប្រទេស​ជាតិ​ ឬ​ពាន​រង្វាន់​ផ្សងៗ​នោះ​កីឡាករ​គ្រប់​រូប​ត្រូវ​មាន​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ និង​រក​នូវ​យុទ្ធសាស្ត្រ​ថ្មី​ៗ​ជា​និច្ច។​

អុកចត្រង្គ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​អុកចត្រង្គ​ ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​ កីឡាករ​ចូលរួម​សរុប​៦៦នាក់៕​

ទិដ្ឋភាព​ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់