• 2021-12-19 10:30:55
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​អុក​ចត្រង្គ៖​ ពង្រឹង​សមត្ថភាព​អាជ្ញាកណ្ដាល​ដើម្បី​ឈាន​ដល់​កម្រិត​អន្តរជាតិ​

  • 2021-12-19 10:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ បញ្ចប់​វគ្គ​សិក្សា​អាជ្ញាកណ្ដាល​អន្តរជាតិ​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​អាជ្ញាកណ្ដាល​ឲ្យ​ឈាន​ដល់​អន្តរជាតិ​ត្រៀម​ការ​ប្រកួត​នានា​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ជា​ដើម។​

ទិដ្ឋភាពបិទវគ្គ

លោក សេក​ សុភ័ក្រ្ត​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​អន្តរជាតិ​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ ពង្រឹង​សមត្ថភាព​សិក្ខាកាម​ឲ្យ​ឈាន​មួយ​កម្រិត​ទៀត។​ ពី​មុន​សហព័ន្ធ​បាន​បើក​វគ្គ​កម្រិត​ជាតិ​រួច​ម្ដង​ហើយ។​

លោក សេក​ សុភ័ក្រ្ត​ (ឆ្វេង)

សិក្ខាកាម​មាន​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា​វគ្គ​អាជ្ញាកណ្ដាល​អន្តរជាតិ​នេះ។​ មួយ​វិញ​ទៀត​អ្នក​ចូលរួម​នេះ​សុទ្ធតែ​ជា​អ្នក​លេង​អុក​ចត្រង្គ​ ដូច្នេះ​ម្នាក់​ៗ​ឆាប់​ចាប់​បាន​ និង​អនុវត្ត​បាន​ល្អ។​ វគ្គ​នេះ​នឹង​ជួយ​សិក្ខាកាម​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ​កាត់​ក្ដី​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ដូច​ជា​នៅ​ក្រៅ​ប្រទេស​ ឬ​ក្នុង​ប្រទេស​ជា​ដើម។​ នេះ​ក៏​ជា​ការ​ត្រៀម​ខ្លួន​នៅ​ពេល​ស៊ីហ្គេម​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ២០២៣​ ផង​ដែរ។​

រូបភាពរបស់សហព័ន្ធ

បញ្ជាក់​ថា​ សហព័ន្ធ​កីឡា​អុក​ចត្រង្គ​ បាន​បើក​វគ្គ​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​មាន​រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ នៅ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។​ សិក្ខាកាម​ចូលរួម​មាន​ចំនួន​ ៣២​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់