• 2018-12-29 06:10:54
  • កីឡា​ផ្សេង​ៗ

រូបភាព បាល់បោះU20កម្ពុជា​លត់​​ប៊្រុយណេ​១០១-៣៤

  • 2018-12-29 06:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់បោះ​កម្រិត​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​បាល់បោះ​យុវជន​ប៊្រុយណេ​ដោយ​លទ្ធផល​ ១០១-៣៤ ក្នុង​ការ​ប្រកួត​លើក​ទី​២​នៃ​ព្រឹត្តិការណ៍​បាល់បោះ​មិត្តភាព​អន្តរជាតិ​​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។

សម្រាប់​ការ​ប្រកួត​លើក​ទី​២​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ប៊្រុយណេ​​ដោយ​លទ្ធផល​ ១០១-៣៤។ ចំណែក​មួយ​គូ​ទៀត យុវជន​វៀតណាម​បាន​យក​ឈ្នះ​​យុវជន​ឡាវ​ដោយ​លទ្ធផល​​ ៩៦-៧៤។

ការ​ប្រកួត​បើក​ឆាក​កាល​ពី​ម្សិល​មិញ​ ក្រុម​កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ទេ​ដោយ​ចាញ់​ក្រុម​យុវជន​ឡាវ​ដោយ​លទ្ធផល ៦២-៧៣ ខណៈ​ ក្រុម​វៀតណាម​បាន​យក​ឈ្នះ​ក្រុម​ប៊្រុយណេដោយ​លទ្ធផល ១១២ -៣៩។

ឆ្លង​កាត់​២​ប្រកួត​ដូច​គ្នា​កន្លង​មក

  • វៀតណាម ឈ្នះ​ទាំង​២​ប្រកួត​
  • ឡាវ ឈ្នះ​១ និង​ចាញ់​១
  • កម្ពុជា ឈ្នះ​១ និង​ចាញ់​១
  • ប៊្រុយណេ ចាញ់​ទំាង​ពីរ​ប្រកួត

ល្ងាច​នេះ​ជា​ការ​ប្រកួត​បញ្ចប់​ដើម្បី​​រក​​​ជើងឯក​នៅ​ស្តាត​អូឡាំពិក៖

  • ឡាវ vs ប៊្រុយណេ ម៉ោង​៤​រសៀល

  • កម្ពុជា​ vs វៀតណាម ម៉ោង​៦​ល្ងាច​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម