- 2019-06-07 04:42:49
- កីឡាផ្សេងៗ
Sabay ឧបត្ថម្ភ៣០០ដុល្លារដល់កូនខ្មែរទៅប្រកួតកម្មវិធីពិភពលោកនៅអាមេរិក
- 2019-06-07 04:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sabay ឧបត្ថម្ភ៣០០ដុល្លារដល់កូនខ្មែរទៅប្រកួតកម្មវិធីពិភពលោកនៅអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sabay Digital Corporation បានជួយឧបត្ថម្ភថវិកាចំនួន៣០០ដុល្លារអាមេរិកដល់លោក គី ឧត្តម ដើម្បីរួមចំណែកដល់លោកក្នុងការចូលរួមប្រកួតកម្មវិធីពិភពលោក The CrossFit Games 2019 នៅសហរដ្ឋអាមេរិក។
ការចូលរួមឧបត្ថម្ភនេះជាផ្នែកមួយលើកទឹកចិត្ត និងគាំទ្រដល់អ្នកកីឡាកម្ពុជាដើម្បីធ្វើឲ្យយ៉ាងណាឲ្យកាន់តែរីកចម្រើន សំបូរបែប និងលេចមុខលើឆាកអន្តរជាតិកាន់តែច្រើន។ Sabay ជាស្ថាប័នសារព័ត៌មានអនឡាញឈានមុខគេ និងមានមនុស្សអានច្រើនបំផុតក្នុងប្រទេសកម្ពុជា ក្នុងនោះផ្នែកកីឡាក៏ជាប្រភពព័ត៌មានដ៏សំបូរបែបជាងគេនៅក្នុងប្រទេសកម្ពុជាដែលបានបម្រើដល់មិត្តអ្នកអាន ទស្សនាជាង១ទសវត្សហើយ។
សូមបញ្ជាក់ថា លោក គី ឧត្តម ជាកូនកសិករនៅខេត្តកណ្តាលបានសម្រេចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏រំភើបរំជើងរំជួលនេះ ហើយបានក្លាយជាបុរសខ្មែរទី១ទៅចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក កម្មវិធី The CrossFit Games 2019 ដែលប្រភេទល្បែងប្រកួតឆ្លងកាត់ច្រើនឧបសគ្គដ៏ពេញនិយមនៅសហរដ្ឋអាមេរិកដែលបេក្ខជនម្នាក់ៗត្រូវតែមានសមត្ថភាពខ្ពស់ ជាពិសេសកាយសម្បទាមាំមួនបំផុតទើប។
លោកបាននិយាយថា ៖«ចូលរួមជាមួយខ្ញុំឆ្ពោះទៅប្រកួតThe CrossFit Games 2019។ ខ្ញុំសម្រេចទទួល និងទៅប្រកួតជើងឯកពិភពលោក The CrossFit Games 2019 ។ បើខ្ញុំមិនទៅ តើនរណាទៅដើម្បីកម្ពុជា? គោលបំណងរបស់ខ្ញុំចូលរួមប្រកួតជើងឯក The CrossFit Games ដែលតំណាងឲ្យកម្ពុជា។ ការតំណាងប្រទេស វាមានន័យថា យើងមិនបោះបង់ចោល យើងមិនចុះចាញ់មុនការប្រកួត យើងឆ្ពោះទៅមុខជានិច្ច។ ស្មារតីរបស់យើងគឺ«តស៊ូ»។
ការចូលរួមប្រកួត CrossFit Games នៅអាមេរិកនេះគឺទទួលបានបន្ទុកលើការចំណាយខ្លួនឯងពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៤ ខែកក្កដា ឆ្នាំ២០១៩ ត្រូវចំណាយអស់ ប្រមាណ ៥ ២៦០ដុល្លារអាមេរិក ។ លោកគ្មានលទ្ធភាពគ្រប់គ្រាន់ ដូច្នេះដើម្បីឲ្យក្តីស្រមៃនេះកើតឡើង លោកមានតែពឹងផ្អែកលើបងប្អូនជួយតាមរយៈការរៃអង្គាស។ គិតត្រឹមថ្ងៃទី៧ ខែមិថុនានេះ លោកទទួលបាន ជិត៣ពាន់ដុល្លារអាមេរិកហើយ ។
សូមចូលរួមបរិច្ចាគតាម Link នេះ ៖ The CrossFit Games 2019
អត្ថបទពាក់ព័ន្ធ ៖ មិនធម្មតា កូនខ្មែរនៅខេត្តកណ្តាលដំបូងគេបានទៅប្រកួតកម្មវិធីលំដាប់ពិភពលោក