- 2017-09-19 06:00:00
- ប្រវត្តិ
មកស្គាល់កីឡាករ ១០រូបស៊ុតបញ្ចូលក្រៅប្រអប់គ្រោះថ្នាក់ច្រើនជាងគេលីគអង់គ្លេស
- 2017-09-19 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាករ ១០រូបស៊ុតបញ្ចូលក្រៅប្រអប់គ្រោះថ្នាក់ច្រើនជាងគេលីគអង់គ្លេស
ចន្លោះមិនឃើញ
ក្នុងកីឡាបាល់ទាត់ ការស៊ុតបញ្ចូលទី ពិតជាសំខាន់ ព្រោះអាចជួយឲ្យក្រុមឈ្នះ។ ដោយឡែកការបំប៉ោងសំណាញ់ទីពីក្រៅតំបន់គ្រោះថ្នាក់ក៏ធ្វើឡើងក្នុងន័យនេះដែរ។ ហេតុនេះអត្ថបទមួយនេះ នឹងលើកយកកីឡាករទាំង ១០រូបក្នុងលីគកំពូលអង់គ្លេស ដែលស៊ុតបាល់ក្រៅប្រអប់គ្រោះថ្នាក់នេះបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រលីគមួយនេះ មានដូចតទៅ៖
១០.Paul Scholes៖
អតីតខ្សែបម្រើដែលចេញពីថ្នាលយុវជនក្លឹបបិសាចក្រហម Manchester United រូបនេះ បានស៊ុតគ្រាប់ពីចម្ងាយៗក្រៅតំបន់គ្រោះថ្នាក់រហូតដល់ទៅចំនួន ២២គ្រាប់។
៩.Robbie Fowler៖ វីរបុរសក្លឹបហង្សក្រហម Liverpool រូបនេះ ទម្លុះសំណាញ់ទីពីក្រៅប្រអប់គ្រោះថ្នាក់បានចំនួន ២២ គ្រាប់។
៨.Wayne Rooney៖ ២៧ គ្រាប់ជាចំនួនដែលវីរបុរសក្លឹបបិសាចក្រហមរូបនេះបានស៊ុតពីចម្ងាយ។
៧.Matt Le Tissier៖ វីរបុរសក្លឹប Southampton ខ្សែប្រយុទ្ធ Le Tissier បានបំប៉ោងសំណាញ់ទីពីចម្ងាយក្រៅប្រអប់គ្រោះថ្នាក់បានចំនួន ២៨គ្រាប់។
៦.Thierry Henry៖ អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ ស៊ុតពីចម្ងាយឆ្ងាយៗក្រៅតំបន់គ្រោះថ្នាក់ឲ្យក្លឹបកាំភ្លើងធំ Arsenal បានចំនួន ២៩ គ្រាប់។
៥.Jimmy Floyd Hasselbiank៖ ខ្សែប្រយុទ្ធកណ្ដាលសញ្ជាតិហុល្លង់រូបនេះ បានស៊ុតចូលពីចម្ងាយក្រៅប្រអប់គ្រោះថ្នាក់បានចំនួន ៣៣ គ្រាប់ ក្នុងអំឡុងពេលជិត១០ឆ្នាំ ដែលខ្លួនលេងក្នុងលីគកំពូលអង់គ្លេស។
៤.Steven Gerrard៖ វីរបុរសក្លឹបហង្សក្រហមរូបនេះ បានស៊ុតបញ្ចូលទីពីក្រៅប្រអប់គ្រោះថ្នាក់ឲ្យក្លឹបជើងឯកអឺរ៉ុប ៥សម័យមួយនេះបានចំនួន ៣៣គ្រាប់។
៣.Alan Shearer ដូច Hasselbiank និងGerrad ដែរ ខ្សែប្រយុទ្ធដែលជាវីរបុរស របស់ក្លឹប Newcastle Unitedមួយនេះ ស៊ុតពីក្រៅប្រអប់បានចំនួន ៣៣ គ្រាប់។
២.David Beckham៖ អតីតខ្សែបម្រើឆ្នើម និងពូកែស៊ុតបាល់ Free Kickរបស់ក្លឹបបិសាចក្រហមរូបនេះ មានចំនួនគ្រាប់ស៊ុតពីក្រៅប្រអប់គ្រោះថ្នាក់ចំនួន ៣៤គ្រាប់។
១.Frank Lampard៖ បើនិយាយរឿងស៊ុតក្រៅតំបន់គ្រោះថ្នាក់ ខ្សែបម្រើដែលជាវីរបុរសក្លឹបតោខៀវ Chelsea រូបនេះ ឈរចំណាត់ថ្នាក់លេខ ១តែម្ដង ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស ដោយខ្សែបម្រើឆ្នើមរូបនេះស៊ុតបាល់ក្រៅប្រអប់គ្រោះថ្នាក់នេះបានរហូតដល់ទៅចំនួន ៤១គ្រាប់ឯណោះច្រើនជាងកីឡាករណាៗទាំងអស់ក្នុងលីគមួយនេះ៕