• 2017-08-19 00:11:50
  • ប្រវត្តិ​​

​កក្រើក​ភ្នំពេញ​ ម៉ូតូ​ស​១០​គ្រឿង​​ហែ​មេដាយ​មាស​អាស៊ី​កីឡាករ​ យ៉ាវ​ វណ្ណៈ​ ម្សិល​មិញ​ ​

  • 2017-08-19 00:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​កម្រិត​អាស៊ី​របស់​កីឡាករ​ យ៉ាវ​ វណ្ណៈ​ ដែល​ដណ្តើម​បាន​ពី​ការ​ប្រកួត​កីឡា​ប៉ារ៉ា​ឡាំពិក​រដូវ​ក្តៅ​យុវជន​ពិការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ វេលា​ម៉ោង​៣​រសៀល​កាល​ពី​ថ្ងៃ​ទី​១៨​ សីហា​ម្សិល​មិញ​នៅ​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​កីឡាករ​​បាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​។

ក្បូន​ដង្ហែ​នេះ​​បាន​ដំណើរ​ពី​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​ឆ្ពោះ​ទៅ​កាន់​វត្ត​ភ្នំ​ រួច​បន្ត​ដំណើរ​ទៅ​កាន់​វិមាន​ឯករាជ្យ​ និង​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ល្ងាច​មិញ​ សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជា​មន្ត្រី​ក្រោម​បង្គាប់​រៀប​ចំ​ពិធី​ជប់​លៀង​ដើម្បី​អបអរ​ដល់​ប្រតិភូ​កីឡា​ គ្រូបង្វឹក​ គ្រូ​ជំនួយ​ និង​អត្តពលិក​ពិការ​​កម្ពុជា​មុន​ចេញ​ដំណើរ​ទៅ​ចូល​រួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ ASEAN​ Para​ Games​ នៅ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​​ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ខាង​មុខ​នេះ​ទៀត​ផង។

កីឡាករ​ យ៉ាវ​ វណ្ណៈ​ ដែល​ឈ្នះ​មេដាយ​មាស​លើ​លើ​វិញ្ញាសា​ហែលទឹក​ចម្ងាយ​៥០​ម៉ែត្រ​សេរី​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​រដូវ​ក្តៅ​យុវជន​ពិការ​នៅ​សាធារណៈ​រដ្ឋ​កូរ៉េ​ទទួល​បាន​ប្រាក់​៨០​លាន​រៀល​​ជា​ប្រាក់​ផ្ទាល់​​សម្តេចតេជោ​ ហ៊ុន​ សែន​ ខណៈ​កីឡាករ​ យ៉យ​ កុសល​ ដំណ្ដើម​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​វាយ​កូន​ឃ្លី​លើ​តុ​ ទទួល​បាន​២៤​លាន​រៀល​ ប្រាក់​ផ្ទាល់​សម្តេច​ផងដែរ​៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់