• 2016-10-27 13:10:41
  • ប្រវត្តិ​​

កំណត់​ត្រា​​​​៣​ចារ​ក្នុង​​ប្រវត្តិ​បាល់ទាត់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​​ Lee Tae Hoon

  • 2016-10-27 13:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lee Tae Hoon ​​​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០​រាប់​បញ្ចូល​ទាំង​ការ​ដឹក​នាំ​លើក​ទី​១។ បើ​គិត​មក​ដល់​​សព្វ​ថ្ងៃ​គ្រូ​បង្វឹកសញ្ជាតិ​កូរ៉េ​រូប​នេះ​បាន​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កើន​ឡើង​សមត្ថភាព​គួរ​ឲ្យ​កត់​សំគាល់​ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​​ជិត​១០​ឆ្នាំ​មុន។​

 

 

​​ក្នុង​ជម្រើស​ជាតិ​កម្ពុជា​មាន​ភារកិច្ច​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​​ធំ​ៗ​ជា​ច្រើន ប៉ុន្តែ​មាន​ព្រឹត្តិការណ៍​​​​៣​​​ដែល​លោក​​បាន​ដឹក​នាំ​​ឲ្យ​ជាប់​កំណត់​ត្រា​​ក្នុង​​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​កម្ពុជា​​​គឺ​​ជាប់​ជម្រុះ​​ World Cup ​នៅ​តំបន់​អាស៊ី ​ជុំ​បឋម (រៀងរាល់​៤​ឆ្នាំ​ម្ដង) ជាប់​​វគ្គ​ជម្រុះ​ពាន​រង្វាន់​ AFC Asian Cup (រាល់​៤​ឆ្នាំ​ម្ដង) និង​​ជាប់​វគ្គ​ជម្រុះ AFF Suzuki Cup ( រាល់​២​​ឆ្នាំ​ម្ដង​)។

 

​១- ឆ្លង​​ផុត​វគ្គ​ជម្រុះ​បឋម​ World Cup ៖ លោក Lee ​បាន​ដឹក​នាំ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​ 2018 FIFA World Cup Qualification នៅ​តំបន់​អាស៊ី បន្ទាប់​​​កម្ពុជា​បាន​យក​ឈ្នះ​​ក្រុម​កោះ​ម៉ាកាវ​ ៣-​០​នៅ​ទឹក​ដី​​កម្ពុជា​ និង​ស្មើ​គ្នា​១-១​នៅ​ទឹក​ដី​ម៉ាកាវ​វិញ។

 

 

២- ឆ្លង​ផុត​វគ្គ​ជម្រុះ​ AFC Asean Cup 2019 ៖ ​​ពាន​រង្វាន់​លំដាប់​អាស៊ី​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​​ឆ្លង​ផុត​ដោយ​យក​ឈ្នះ​ ក្រុម​​កោះ​ឆាយ​នីស​តៃ​ប៉ិ​​​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ដោយ​លទ្ធផល ​២-០​ និង​​ស្មើ​គ្នា ​​២-២ ​នៅ​ទឹក​ដី​​ឆាយ​នីស​តៃប៉ិ​។

 

 

៣- ​ឆ្លង​ផុត​វគ្គ​ជម្រុះ AFF Suzuki Cup ​2016 ៖ ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​​ជាលើក​ដំបូង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក។ ក្នុង​វគ្គ​ជម្រុះ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​គឺ​បង្កើត​កំណត់​ត្រា​ឈ្នះ​ទាំង​៣​ប្រកួត​គឺ​ប្រកួត​​ទី​១​​​ឈ្នះ​ឡាវ ២-១ ប្រកួត​ទី​២ ​​ឈ្នះ​ប្រ៊ុយណេ ៣-០​ និង​ប្រកួត​ទី​៣​យក​​ឈ្នះ​​ទីម័រខាងកើត​៣-២៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​
មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី