• 2015-08-18 17:16:07
  • ប្រវត្តិ​​

អ្នក​កីឡា​កម្ពុជា​ឆ្នើម៤​រូប​ក្លាយ​ជា​​​ទូត​សុច្ឆន្ទៈ​​ក្រុម​ហ៊ុន​ល្បី​ៗ​នៅ​​កម្ពុជា

  • 2015-08-18 17:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ស្ថាប័ន​ឯកជន​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​ជ្រៀត​ចូល​ក្នុង​វិស័យ​មួយ​នេះ​ដើម្បី​ផ្សព្វផ្សាយ​អំពី​អាជីវកម្ម​របស់​ពួក​គេ​តាមរយៈ​ជ្រើស​រើស​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ ផ្សាយពាណិជ្ជកម្ម ថត​កុន និង​ថត​កាយវិការ​បទ​ចម្រៀង​ជា​ដើម។ Sabay សូម​បង្ហាញ​អ្នក​កីឡា​​កម្ពុជាឆ្នើម​៤​រូប​ដែល​បាន​​ក្លាយ​ជា​​​ទូត​សុច្ឆន្ទៈ​​របស់​ក្រុម​ហ៊ុន​ល្បីៗ​មួយ​ចំនួន​​នៅ​​ស្រុក​ខ្មែរ​​​គឺ ​ប្រាក់ មុន្នីឧត្ដម, គួច​ សុកុម្ភៈ,​ ​ឃួន​ ឡា​​បូរ៉ាវី និង​កីឡា​ការិនី ស៊ន​ សៀវម៉ី​។

​​​​​​

១- ប្រាក់ មុន្នី​ឧត្ដម​៖ កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៥ ក្រុមហ៊ុន​រថយន្ត Toyota បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ជ្រើសរើស​តារា​ឆ្នើម​ខ្សែ​បម្រើ​​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ និង​ស្វាយរៀង ប្រាក់ មុនីឧត្តម ​ធ្វើ​ជា​​ទូត​សុច្ឆន្ទៈ (Brand Ambassador) របស់​ខ្លួន​ប្រចាំ​​នៅ​​ប្រទេស​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​ឆ្នើម​រូប​នេះ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​ទៀត​​ផង​បាន​ទាំង​សម្តែង​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​មួយ​រឿង។

 

ប្រាក់​ មុន្នី​ឧត្ដម (ឆ្វេង​ទី១) ក្នុង​ពិធី​សម្ពោធ​រថយន្ត​ Toyota ថ្មី​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ

 

២- ​គួច សុកុម្ភៈ៖ កាល​ពី​ថ្ងៃ​ទី​​២៦ ខែ​​មិថុនា ឆ្នាំ២០១៥ ក្រុមហ៊ុន​​សម្ភារៈ​កីឡា​ Puma ដ៏​ល្បី​​ទូទាំង​ពិភព​លោក​​បាន​​ចុះ​កុង​ត្រា​​​ជា​មួយ​​ប្រធាន​​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ និង​ជា​សមាជិក​ក្លិប​ណាហ្គា​​វើល​ គួច​ សុកុម្ភៈ ធ្វើ​ជា​ទូត​សុឆន្ទៈ​រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​​កុងត្រា​នេះ​បាន​​ធ្វើ​ឲ្យ​​រូប​គេក្លាយ​ជា​តំណាង​ផ្សព្វផ្សាយ​ទី​ពីរ​​របស់​ PUMA​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

 
 

៣- ឃួន ឡាបូរ៉ាវី៖ ​កាល​ពី​​ថ្ងៃ​ទី៨​ ខែ​មិថុនា​ ​ឆ្នាំ២០១៥  កីឡាករ​បាល់​ទាត់​កម្ពុជា​​ដ៏​ឆ្នើម​ ឃួន ឡាបូរ៉ាវី​ បាន​សម្រេច​ចុះ​កុងត្រា​​រយៈ​ពេល​ពីរ​ឆ្នាំ​ដើម្បី​ធ្វើ​ជា​ទូត​សុឆន្ទៈ​ (Brand Ambassador)​ឲ្យ​ក្រុម​ហ៊ុន​សម្ភារៈ​កីឡា​ Puma ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ កីឡាករ​បាល់ទាត់​រូប​នេះ​ថែម​ទាំង​ត្រូវ​បាន​ក្រុម​ហ៊ុន​គ្រឿង​សំអាង​មួយ​បាន​អញ្ជើញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របស់​គេ​ទៀត​ផង។

 

លោក បែ មករា (ឆ្វេង) ឃួន ឡាបូរ៉ាវី (កណ្តាល) និង លោក កុក កាន់​រតនា

 

៤- ​ស៊ន សៀវម៉ី៖​ កីឡា​ការិនីដែល​ជា​ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​រូប​នេះ​បាន​ក្លាយ​ជា​ទុតសុឆន្ទៈ​​របស់​ក្រុម​ហ៊ុន​ទូរសព្ទ Cellcard កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤ និងថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុម​ហ៊ុន​សផ្សេង​ៗ​ទៀត​ផង​ដែរ។ ស៊ន សៀវម៉ី​ត្រូវ​បាន​គេ​ដឹង​ថា ជា​​អ្នក​កីឡា​ទី​មួយ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ច្រើន​បំផុត​ពី​ក្រុម​ហ៊ុន​ឯកជន៕​

 

ស៊ន សៀវម៉ី (ឆ្វេង​ទី១) ក្នុង​ពិធី​ចុះ MOU ជា​មួយ Cellcard

 

 

អត្ថបទ៖​ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី