• 2015-06-16 20:43:21
  • ប្រវត្តិ​​

នេះ​ទឹក​ចិត្ត​កីឡាករ​ខ្មែរ​នៅ​កាណាដា​បង្ហាញ​អារម្មណ៍​ទាំង​​ទឹក​ភ្នែក​សម្រាប់​ស៊ីហ្គេម​ចុង​ក្រោយ

  • 2015-06-16 20:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​លោក​ សាក់ រតនា​ ដែល​លេច​ធ្លោ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៨​នេះ​បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ពោរ​ពេញ​ដោយ​មោទនភាព​ដែល​បាន​លេង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។

 

កីឡាករ សាក់ រតនា (លេខ​៦)ក្នុង​ក្រុម​បាល់បោះ​ជម្រើស​ជាតិ

 

មុន​នេះ​បន្តិច​ សាក់ រតនា​ បាន​និយាយ​តាម Facebook របស់​ខ្លួន​ថា ៖«ថ្ងៃ​ចុង​ក្រោយ​នៅ​សិង្ហបុរី​ ស៊ីហ្គេម​ចប់​ហើយ កំពុង​ត្រៀម​ខ្លួនចូល​រួម​​ពិធី​បិទ។ ស៊ីហ្គេម​លើក​នេះ​ប្រហែល​ជា​ស៊ីហ្គេម​ចុង​ក្រោយ​សម្រាប់​ខ្ញុំ​ជា​កីឡាករ​ជា​មួយ​ជម្រើស​ជាតិ។ អ្នក​ខ្លះ​ប្រហែល​ជា​មិន​បាន​​ចាប់​អារម្មណ៍​​ទេ តែ​ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក បន្ទាប់​ពី​ប្រកួត​ជា​មួយ​ក្រុម​ម៉ាឡេស៊ី​ ពី​ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​របស់​ខ្ញុំ ហើយ​ខំ​ប្រឹង​ខ្លាំង​​​​​ណាស់​ដើម្បី​មក​ទី​នេះ។ ខ្ញុំ​មាន​ពេល​វេលា​ដ៏​អស្ចារ្យ​​​ក្នុង​ជីវិត​ដែល​បាន​លេង​ឲ្យ​ប្រទេស​កម្ពុជា។ អរគុណ​អ្នកគាំទ្រ​ បុគ្គលិក​ និង​គ្រូ​បង្វឹក​ដែល​បាន​បង្កើត​ឲ្យ​​​ការ​ធ្វើ​ដំណើរ​នេះ​ពិសេស​បំផុត។ នៅ​ ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ខ្ញុំ​លេង​ឲ្យ​ក្រុម Pate 310 នៅ​ស្តាត​អូឡាំពិក»។

 

 កីឡាករ សាក់ រតនា លេង ៦

 

សាក់ រតនា​ជា​កីឡាករ​បាល់បោះ​កម្ពុជា​ដែល​កំពុង​រស់​នៅ​ទី​កេប៊ិច ប្រទេស​កាណាដា​ដែល​បាន​ជួយ​រក​ពិន្ទុ​ដល់​ក្រុម​កម្ពុជា​ជា​ច្រើន។ លោក​បាន​លេង​ទាំង​ជើង​របស់​គេ​មាន​របួស​​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​នេះ។ កាល​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣​កន្លង​ទៅ​កីឡាករ​រូប​នេះ​ក៏​បាន​មក​លេង​ឲ្យ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ដែរ។ ដោយ​សារ​អាយុ​កាន់​តែ​ច្រើន កីឡាករ​រូប​នេះ​ទំនង​ជា​មិន​អាច​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ស៊ីហ្គេម​លើក​ក្រោយ​ទៀត​ទេ៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

មតិយោបល់