• 2023-02-22 01:47:46
  • ប្រវត្តិ​​

ស៊ីហ្គេម​លើក​ទី​៣១ កម្ពុជា​បំបែក​កំណត់ត្រា​មេដាយ​របស់​ខ្លួន​ឯង

  • 2023-02-22 01:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន​បំបែក​កំណត់ត្រា​​មេដាយ​របស់​ខ្លួន​ឯង​​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២១ លើក​ទី​៣១​ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ ដោយ​ពេល​នោះ​រក​បាន​៦៤​គ្រឿង។

កំណត់ត្រា​ចាស់​​របស់​កម្ពុជា​ធ្លាប់​រក​បាន​មេដាយ​៥៣​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​១៩៧១ ដែល​​ពេល​នោះ​គេ​ស្គាល់​ថា​ជា​កម្មវិធី Sotheast Asian Peninsular Games រៀបចំ​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ នេះ​គឺ​ជា​លើក​ទី​៤​ហើយ​ដែល​កម្ពុជា​អាច​សម្រេច​បាន​មេដាយ​​ដល់​៥០​គ្រឿង​ចាប់​តាំង​ពី​​ចូលរួម​ស៊ីហ្គេម​ដំបូង​ក្នុង​ឆ្នាំ​១៩៦១។

កម្ពុជា​ធ្លាប់​ឈ្នះ​បាន​មេដាយ​៥១​គ្រឿង​អំឡុង​ពេល​ស៊ីហ្គេម​ឆ្នាំ​១៩៦៥​នៅ​ម៉ាឡេស៊ី និង​១៩៧៣​នៅ​សិង្ហបុរី។ ក្នុង​ចំណោម​មេដាយ​៦៤​គ្រឿង​ដែល​កម្ពុជា​ធ្វើ​បាន​នៅ​ស៊ីហ្គេម​លើក​ទី​៣១ ក្នុង​នោះ​មាន​មេដាយ​មាស​​៩​គ្រឿង ប្រាក់​១៣​គ្រាប់​និង​សំរឹទ្ធិ​​៤២​គ្រឿង ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨​​ក្នុង​​តារាង​ចំណាត់​ថ្នាក់​មេដាយ ក្នុង​ចំណោម​១១​ប្រទេស។

កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​តាម​រយៈ​វិញ្ញាសា​កីឡា​ តេក្វាន់ដូ WT , ប៉េតង់ស្ត្រីបីនាក់, ចំបាប់, ប៉េតង់វាយគូ, គុនខ្មែរ, Kickboxing ក្នុងចំណោមកីឡាផ្សេងៗទៀត។

សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​​​ឆ្នាំ​២០២៣ លើក​ទី​៣២ ដែល​នឹង​រៀបចំ​​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ កម្ពុជា​ដាក់​ក្ដី​រំពឹង​សង្ឃឹម​ថា​នឹង​ទទួល​បាន​មេដាយ​ច្រើន​​ជាង​ឆ្នាំ​មុន​ៗ។ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី