- 2021-02-19 09:19:43
- ប្រវត្តិ
ស៊ីហ្គេម ចុងឆ្នាំនេះ អាចនឹងមិនមានមុខកំពូលកីឡាករគុនខ្មែរ ៤រូបនេះ...
- 2021-02-19 09:19:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេម ចុងឆ្នាំនេះ អាចនឹងមិនមានមុខកំពូលកីឡាករគុនខ្មែរ ៤រូបនេះ...
ចន្លោះមិនឃើញ
ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ ដែលធ្វើនៅឯប្រទេសវៀតណាម លើកនេះអាចនឹងមិនមានមុខកំពូលកីឡាករគុនខ្មែរ ៤រូបនេះ ទី១ ឡៅ ចិត្រា អេលីត ចំរើន ម៉ឺន មេឃា និង បឺត សង្ឃឹម ព្រោះមិនបានចូលរួមជើងឯកថ្នាក់ជាតិ។
ប្រសិនបើដូចទៅនិងការប្រកាសកន្លងទៅរបស់សហព័ន្ធប្រដាល់គុនខ្មែរអ្នកដែលឈ្នះមេដាយមាសជើងឯកថ្នាក់ជាតិ ទើបមានឱកាសចេញទៅប្រកួតស៊ីហ្គេម បាននោះកីឡាករគុនខ្មែរឆ្នើមទាំង ៤រូបខាងលើនេះនឹងមិនមានមុខប្រកួតនៅស៊ីហ្គេម ចុងឆ្នាំនេះឡើយ។ ស្របពេលដែលបច្ចុប្បន្ននេះអ្នកគាំទ្រគុនខ្មែរសុទ្ធតែដឹងពីសមត្ថភាពរីកចម្រើន នៃការប្រកួតរបស់ពួកគេ។
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលលើកពេលមកប្រកួតចុងខែមករា ២០២១ កន្លងទៅនេះគេមិនដឹងច្បាស់មកពីមូលហេតុអ្វីនោះទេដែលកីឡាករ អេលីត ចំរើន ឡៅ ចិត្រា បឺត សង្ឃឹម មិនបានចូលរួមប្រជែងមេដាយហ្នឹងគេ។ ចំណែក ម៉ឺន មេឃា វិញនោះបែរជាទៅលេងជើងឯកជាតិកីឡាវ៉ូវីណាម ទៅវិញ។
ប៉ុន្តែបេក្ខភាពសម្រាប់ស៊ីហ្គេម ចុងឆ្នាំនេះក៏មិនទាន់បានបញ្ជាក់ជាផ្លូវការពីសហព័ន្ធគុនខ្មែរ ថាយកកីឡាកររូបណា ឬមានប្រភេទទម្ងន់អ្វីខ្លះដែលត្រូវលេងនោះដែរ។ មួយវិញទៀតដូចទៅនិងស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ក៏មានករណីផ្សេងៗទៀតផងដែរ ដែលអនុញ្ញាតឲ្យកីឡាករគុនខ្មែរបានទៅវ៉ៃដូចជាដាក់បញ្ចូលភ្លាមៗលើប្រភេទកីឡា Kick Boxing ជាដើម។
រំលឹកដែរថា ស៊ីហ្គេម លើកទី៣១ នេះនឹងធ្វើឡើងនៅឯប្រទេសវៀតណាម អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ២០២១។ កម្ពុជាក៏នឹងបញ្ជូនអត្តពលិកជាច្រើនប្រភេទកីឡាចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍នោះដែរ៕