- 2019-09-04 02:47:02
- ប្រវត្តិ
កាតាបង្ហាញឡូហ្គោ World Cup ជាផ្លូវការ មានបង្កប់អត្ថន័យគួរឲ្យចាប់អារម្មណ៍
- 2019-09-04 02:47:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាតាបង្ហាញឡូហ្គោ World Cup ជាផ្លូវការ មានបង្កប់អត្ថន័យគួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
ឡូហ្គោផ្លូវការរបស់ពានរង្វាន់បាល់ទាត់ពិភពលោក ឬ World Cup ២០២២ ត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃម្សិលមិញដោយប្រទេសកាតាដែលជាម្ចាស់ផ្ទះ។
គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ឡូហ្គោត្រូវបានគណៈកម្មការរៀបចំបកស្រាយថាមានបង្កប់អត្ថន័យមិនធម្មតាបង្ហាញពីទំនាក់ទំនងរវាងពិភពអារ៉ាប់ ទៅកាន់ពិភពលោក។ ឡូហ្គោ គឺមានពណ៌ស ដែលជាពណ៌តំណាងឲ្យជនជាតិអារ៉ាប់, មានរាងដូចពាន World Cup និងលេខ៨តំណាងឲ្យកីឡដ្ឋានទាំង៨ដែលរៀបចំការប្រកួត។
លក្ខណៈពិសេសផ្សេងទៀតមានដូចជា សញ្ញាចុចរាង៤ជ្រុង គឺសញ្ញាដែលគេប្រើនៅលើ និងខាងក្រោមអក្សរអារ៉ាប់ ហើយនៅក្បែរនោះគឺមានរូបបាល់ទាត់។ ក្រៅពីនោះគឺមានផ្កា ជាក្បាច់ជនជាតិអារ៉ាប់និយមប្រើយកទៅតុបតែងលើរបស់ប្រើប្រាស់ប្រចាំថ្ងៃ។
ផ្នែកលើបំផុតមានរាងទឹករលក តំណាងឲ្យស្នាមជ្រួញនៅលើកន្សែងបង់.ក របស់ប្រជាជនអារ៉ាប់ ក៏ដូចជាកន្សែងបង់.ក ឬក្រមារបស់ជនជាតិដទៃទៀតនៅជុំវិញពិភពលោក៕