• 2019-07-06 07:36:10
  • ប្រវត្តិ​​

មុន​ប្រកួត​ដណ្ដើម​លេខ​៣​យប់​នេះ​ មក​ដឹង​ប្រវត្តិ​ប្រទេស​ធ្លាប់​ឈ្នះ​ Copa America ច្រើន​ជាង​គេ​

  • 2019-07-06 07:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​ Copa America ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ នឹង​ធ្វើ​ឡើង​នៅ​យប់​នេះ​វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ​ រវាង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ និង​ឈីលី។​ មុន​ការ​ប្រកួត​មក​ដល់​ Sabay សូម​បង្ហាញ​ឈ្មោះ​ប្រទេស​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ឡាទីន។​

Copa America ជា​ពាន​បាល់ទាត់​សម្រាប់​ប្រទេស​ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ តាំង​ពីឆ្នាំ ១៩១៦ មក​ម្ល៉េះ។ ដំបូង​ឡើយ ពាន​នេះ មាន​ឈ្មោះ​ថា South American Football Championship ប៉ុន្តែ​ត្រូវ​បាន​ប្ដូរ​ជា Copa America នៅឆ្នាំ ១៩៧៥។

ចាប់ពីឆ្នាំ ១៩៩៣ មក ពាន​នេះ មាន ១២ក្រុម គឺប្រទេស​អាមេរិក​ខាងត្បូង ទាំង ១០ បូក​ប្រទេស២​ទៀត ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម។ នៅ​ឆ្នាំ ២០១៩ នេះ ការប្រកួត​ធ្វើ​ឡើង​នៅ​ទឹកដី​ប្រេស៊ីល ដោយ​មាន​ ១២ក្រុម​ចូលរួម គឺ​ក្រុម​អាមេរិក​ខាងត្បូង​ទាំង ១០ បូក​ជប៉ុន និង​កាតា មកពីអាស៊ី។

ងាក​ទៅ​មើល​ប្រវត្តិសាស្រ្ដ​វិញ គិត​ចាប់​តាំង​ពី​កកើត​មក អ៊ុយរុយហ្គាយ​ជា​ក្រុម​ដែល​ធ្លាប់​លើក​ពាន​នេះ​ច្រើនដង​ជាង​គេ (១៥ដង) តាម​ពីក្រោយ​អាហ្សង់ទីន (១៤ដង) និង​ប្រេស៊ីល (៨ដង)។

អ៊ុយរុយហ្គាយ ឈ្នះពាន ១៥ដង៖ 1916, 1917, 1920, 1923, 1924, 1926, 1935, 1942, 1956, 1959, 1967, 1983, 1987, 1995, 2011

អាហ្សង់ទីន ឈ្នះពាន ១៤ដង៖ 1921, 1925, 1927, 1929, 1937, 1941, 1945, 1946, 1947, 1955, 1957, 1959, 1991, 1993

ប្រេស៊ីល ឈ្នះពាន ៨ដង៖ 1919, 1922, 1949, 1989, 1997, 1999, 2004, 2007

ប៉ារ៉ាយហ្គាយ ឈ្នះពាន ២ដង៖ 1953, 1979

ឈីលី ឈ្នះពាន ២ដង៖ 2015, 2016

ប៉េរូ ឈ្នះពាន ២ដង៖ 1939, 1975

កូឡុំប៊ី ឈ្នះ​ពានម្ដង៖ 2001

បូលីវី ឈ្នះពាន​ម្ដង៖ 1963៕

ប្រភព៖ Dailymail | Wikipedia ប្រែសម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី