- 2019-05-31 08:54:52
- ប្រវត្តិ
មកស្គាល់ពាន Champions League ដែល Liverpool ឬ Spurs លើកនៅថ្ងៃស្អែក
- 2019-05-31 08:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ពាន Champions League ដែល Liverpool ឬ Spurs លើកនៅថ្ងៃស្អែក
ចន្លោះមិនឃើញ
ពានរង្វាន់ក្លឹបបាល់ទាត់អាជីពទ្វីបអឺរ៉ុប ដែលមានឈ្មោះផ្លូវការ Coupe des Clubs Champions Européens ឬប្រិយមិត្តហៅខ្លះថា European Cup គឺជាកម្មវិធីបាល់ទាត់ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ UEFA។
កាលពីឆ្នាំ ១៩៥៦ពាន Champions League មិនមែនមានរូបរាងដូចយើងឃើញនោះទេ ហើយពានសព្វថ្ងៃត្រូវបានរចនាដោយលោក Jörg Stadelmann ក្នុងឆ្នាំ១៩៦៧។ Stadelmann គឺជាជាងមាស មកពីទីក្រុង Bern ប្រទេសស្វីស។
ពាន Champions League ធ្វើឡើងពីប្រាក់សុទ្ធ ដែលមានតម្លៃ១ម៉ឺនស្វីសហ្រ្វង់ ឬប្រមាណជាង៩ពាន់ដុល្លារសហរដ្ឋអាមេរិក។ ពាននេះត្រូវគេឲ្យរហស្សនាមថា "អាត្រចៀកធំ ឬ Big Ears" មានកម្ពស់ ៧៤សង់ទីម៉ែត្រ និងទម្ងន់១១គីឡូក្រាម។
ពានដែលប្រើសព្វថ្ងៃនេះគឺជាពានដើមដែលគេផលិតឡើងកាលពីឆ្នាំ២០០៦ ហើយត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃ។ Liverpool គឺជាក្រុមចុងក្រោយដែលបានពានដើម ឬ ពានហ្ស៊ីនទៅទុកនៅកីឡដ្ឋានរបស់ខ្លួនក្រៅពីនោះ ក្រុមក្រោយៗ UEFA ផ្ដល់ឲ្យត្រឹមពានចម្លងប៉ុណ្ណោះទៅរក្សាទុក។
ក្រុម៥ដែលមានសិទ្ធរក្សាពានដើមមាន៥គឺ Real Madrid ក្រោយលើកពានឆ្នាំ១៩៦៦។ Ajax ក្រោយលើកពានឆ្នាំ ១៩៧៣, Bayern Munich ក្រោយលើកពានឆ្នាំ១៩៧៦, AC Milan ក្រោយលើកពានឆ្នាំ១៩៩៤ និង Liverpool ក្រោយលើកពានឆ្នាំ២០០៥៕