- 2019-04-24 10:36:19
- ប្រវត្តិ
កីឡាករអ៊ីតាលីតែមួយរូបគត់ដែលធ្លាប់ឈ្នះពាន Premier League
- 2019-04-24 10:36:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករអ៊ីតាលីតែមួយរូបគត់ដែលធ្លាប់ឈ្នះពាន Premier League
ចន្លោះមិនឃើញ
រហូតមកទល់រដូវកាល ២០១៨/១៩នេះ កីឡាករមកពីជាង ៥០ប្រទេសធ្លាប់បានរួមចំណែកជួយក្លឹបរបស់ពួកគេ លើកពាន Premier League។
យ៉ាងណាមិញ មានតែកីឡាករសញ្ជាតិអ៊ីតាលីតែមួយរូបគត់ដែលបានឈ្នះពាននេះ។ កីឡាកររូបនេះគឺ អតីតខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Mario Balotelli។
កីឡាកររូបនេះបានជួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Manchester ឈ្នះ Premier League នៅរដូវកាល ២០១១/១២។ ក្នុងរដូវកាលនោះដែរ កីឡាកររូបនេះ បានបង្ហាញខ្លួនបាន ២៣លើក និងរកគ្រាប់បាល់បាន ១៣ ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស។
ក្នុង Premier League កីឡាកររូបនេះបាន assist តែម្ដងគត់ គឺ assist ឲ្យខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Sergio Aguero ឲ្យស៊ុតគ្រាប់បាល់ជ័យជម្នះ ក្នុងប្រកួតចុងក្រោយប៉ះនឹងក្លឹប Crystal Palace ដែលធ្វើឲ្យ Manchester City ឈ្នះពានលីគកំពូលអង់គ្លេស។
រួមរស់ជាមួយក្លឹប Manchester City បាន ៣រដូវកាល (២០១០-២០១៣) កីឡាកររូបនេះ បានចេញទៅលេងនៅ AC Milan, Liverpool, Nice រហូតមកដល់ឆ្នាំ២០១៩ កីឡាកររូបនេះបានប្រកបអាជីពនៅក្លឹប Marseille៕
អានបន្ត៖