- 2019-04-19 07:05:00
- ប្រវត្តិ
លំអិតពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League
- 2019-04-19 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំអិតពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League
ចន្លោះមិនឃើញ
ក្រោយធ្វើការប្រកួតតាំងពីវគ្គជម្រុះ រហូតដល់វគ្គ៨ក្រុមអស់ពេលជាច្រើនខែ ទីបំផុត៤ក្រុមចុងក្រោយដែលឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Europa League គឺមាន Arsenal, Chelsea, Frankfurt និង Valencia។
កាលបរិច្ឆេទការប្រកួតវគ្គ១/២ ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយរវាង Arsenal v Valencia គឺនៅថ្ងៃទី៣ ខែឧសភា និងជើងទីពីរនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩។ មួយគូទៀតគឺ Frankfurt v Chelsea នឹងធ្វើនៅថ្ងៃទី៣ ខែឧសភា ហើយជើងទីពីរនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ ពេលវេលាប្រកួតសុទ្ធតែធ្វើឡើងនៅម៉ោង២រំលងអាធ្រាត្រទាំងអស់។
ព័ត៌មានលំអិតពីក្រុមនីមួយៗ
Arsenal (អង់គ្លេស)
ឈរលេខ១០ក្នុងតារាង UEFA។
លទ្ធផលប្រកួតកម្មវិធីនេះគឺឈ្នះ៩ ស្មើ១ និងចាញ់២ ស៊ុតចូល២២ និងរបូត៦។
បានទម្លាក់ BATE Borisov ៣-១, Rennes ៤-៣ និង Napoli ៣-០ សម្រាប់លទ្ធផលទាំងពីរជើង។
កាលពីរដូវកាលមុនឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League។
មិនធ្លាប់លើកពាននេះទេពីមុនមក តែបានរងជើងឯកម្ដងកាលពីឆ្នាំ២០០០។
Chelsea (អង់គ្លេស)
ឈរលេខ១៦ក្នុងតារាង UEFA។
លទ្ធផលប្រកួតកម្មវិធីនេះគឺឈ្នះ១១ ស្មើ១ និងចាញ់០ ស៊ុតចូល៣០ និងរបូត៧។
បានទម្លាក់ Malmö ៥-១, Dynamo Kyiv៨-០ និង Slavia Praha ៥-៣ សម្រាប់លទ្ធផលទាំងពីរជើង។
កាលពីរដូវកាលមុនឈានដល់វគ្គ១៦ក្រុមចុងក្រោយ Champions League។
ធ្លាប់លើកពាន Europa League ម្ដងកាលពីឆ្នាំ២០១៣។
Valencia (អេស្ប៉ាញ)
ឈរលេខ៤៣ក្នុងតារាង UEFA។
លទ្ធផលប្រកួតកម្មវិធីនេះគឺឈ្នះ៥ ស្មើ១ និងចាញ់០ ស៊ុតចូល១១ និងរបូត៣។
បានទម្លាក់ Celtic ៣-០, Krasnodar៣-២ និង Villarreal ៥-១ សម្រាប់លទ្ធផលទាំងពីរជើង។
កាលពីរដូវកាលគ្មានកៅអីលេងពានទ្វីបអឺរ៉ុបនោះទេ។
ធ្លាប់ឈ្នះពាន UEFA Cup/UEFA Europa League ១ដងកាលពីឆ្នាំ ២០០៤។
Frankfurt (អាល្លឺម៉ង់)
ឈរលេខ៧៧ក្នុងតារាង UEFA។
លទ្ធផលប្រកួតកម្មវិធីនេះគឺឈ្នះ៩ ស្មើ២ និងចាញ់១ ស៊ុតចូល២៨ និងរបូត១២។
បានទម្លាក់ Shakhtar Donetsk ៦-៣, Internazionale១-០ និង Benfica ៤-៤ (ឈ្នះគ្រាប់ក្រៅដី) សម្រាប់លទ្ធផលទាំងពីរជើង។
កាលពីរដូវកាលគ្មានកៅអីលេងពានទ្វីបអឺរ៉ុបនោះទេ។
ធ្លាប់ឈ្នះពាន UEFA Cup/UEFA Europa League ១ដងកាលពីឆ្នាំ ១៩៨០៕