• 2019-03-21 11:01:47
  • ប្រវត្តិ​​

ក្រុម​ជម្រើស​ជាតិ​ទាំង ១២​ ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ

  • 2019-03-21 11:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា ក្រុម​ជម្រើស​ជាតិ​ទាំង ១២​ប្រទេស​ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ៖

១២. ក្រុម​ជម្រើស​ជាតិ​ជប៉ុន​៖ ឈ្នះ​ពាន​ចំនួន ៤​ គឺ​ឈ្នះ​ពាន​ AFC Asian Cup ទាំង​ ៤។

១១. ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ៖ ឈ្នះ​ពាន​ចំនួន ៤ គឺ​ឈ្នះ​ FIFA World Cup ១​លើក និង​UEFA Euro ៣​លើក។

១០. ក្រុម​ជម្រើស​ជាតិ​កាមេរ៉ូន៖ ឈ្នះ​ពាន​ចំនួន ៥​ គឺ​ឈ្នះ Africa Cup of Nations ទាំង​៥។

៩. ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី៖ ឈ្នះ​ពាន​ចំនួន​ ៥​ គឺ​ឈ្នះ​ FIFA World Cup ៤​លើក និង​UEFA Euro ១លើក។

៨. ក្រុម​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក៖ ឈ្នះ​ពាន​ចំនួន ៦ គឺ​ឈ្នះ CONCACAF Gold Cup (ពាន​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង​) ទាំង​៦​លើក។

៧. ក្រុម​ជម្រើស​ជាតិ​បារាំង​៖ ឈ្នះ​ពាន​ចំនួន ៦​​ គឺ​ឈ្នះ FIFA World Cup ចំនួន ២​លើក UEFA Euro ២​លើក និង​FIFA Confederations Cup ចំនួន ២​លើក។

៦. ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប៖ ឈ្នះ​ពាន​ចំនួន ៧​លើក គឺ​ឈ្នះ​ Africa Cup of Nations ទាំង​៧។

៥. ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់៖ ឈ្នះ​ពាន​ចំនួន ៨​ គឺ​ឈ្នះ FIFA World Cup ចំនួន ៤​លើក UEFA Euro ចំនួន ៣​លើក និង​FIFA Confederations Cup ចំនួន ១​លើក។

៤. ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ៖ ឈ្នះ​ពាន​ចំនួន ១១​ គឺ​ឈ្នះ CONCACAF Gold Cup ១០​លើក និង​FIFA Confederations Cup ១​លើក។

៣. ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន៖ ឈ្នះ​ពាន​ចំនួន​ ១៧​ គឺ​ឈ្នះ FIFA World Cup ចំនួន ២​លើក Copa America ១៤​លើក និង​FIFA Confederations Cup ១​លើក។

២. ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ៖ ឈ្នះ​ពាន​ចំនួន ១៧​ គឺ​ឈ្នះ​ FIFA World Cup ចំនួន ២​លើក និង​ Copa America ចំនួន ១៥​លើក។

១. ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល៖ ឈ្នះ​ពាន​ចំនួន ១៧ គឺ​ឈ្នះ FIFA World Cup ចំនួន ៥​លើក Copa America ចំនួន ៨​លើក និង​FIFA Confederations Cup ចំនួន ៤​លើក៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី