- 2018-10-21 09:18:18
- ប្រវត្តិ
ពានរង្វាន់៤ស្ងាត់ក្នុងបាល់ទាត់កម្ពុជា២០១៨នេះ
- 2018-10-21 09:18:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់៤ស្ងាត់ក្នុងបាល់ទាត់កម្ពុជា២០១៨នេះ
ចន្លោះមិនឃើញ
កម្មវិធីប្រកួតបាល់ទាត់មួយចំនួនមិនត្រូវបានគេរៀបចំឡើយនារដូវកាលឆ្នាំ២០១៨នេះ បន្ទាប់ពីពានរង្វាន់ទាំងនោះត្រូវបានរៀបចំកាលពីឆ្នាំមុនៗ។
១-ពានបើករដូវកាល CNCC
សហព័ន្ធបាល់ទាត់កម្ពុជាបានរៀបចំការប្រកួតពានរង្វាន់បើករដូវកាលថ្មីដែលជាការជួបគ្នារវាងម្ចាស់ជើងឯកលីគកំពូលកម្ពុជា និងជើងពានសម្តេចតេជោ ហ៊ុន សែន។ យ៉ាងណា ឆ្នាំ២០១៨នេះមិនឃើញមានរៀបចំប្រកួតទេ។ កាលពីឆ្នាំ២០១៧ បឹងកេងជាជើងឯកដែលពាននេះជាលក្ខណៈសប្បុរសផងដែរ។
២-លីគលំដាប់ទី២
លីគលំដាប់ទីរបស់កម្ពុជាក៏មិនឃើញរៀបចំការប្រកួតដែរនៅឆ្នាំ២០១៨ បន្ទាប់ពីរៀបចំលើកទី១កាលពីឆ្នាំ២០១៧។ ចាំថា រដូវកាលដំបូងឆ្នាំ២០១៧នោះ ក្លឹបចំណូលថ្មី វិសាខា ជាជើងឯក ហើយបានឡើងមកក្របខណ្ឌលីគកំពូល។
៣-Soccer League
ពានរង្វាន់មហាជន Soccer League នេះត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ប៉ុន្តែនៅឆ្នាំ២០១៨នេះមិនទាន់ឃើញមានដំណឹងរៀបចំពានរង្វាន់នេះទេ។ កាលពីខែមករា ឆ្នាំ២០១៧ ក្រុមក្រុមបាល់ទាត់ខណ្ឌពោធិ៍សែនជ័យបានឈ្នះជើងឯក។
៤-Mekong Club Championship
វាជាពានរង្វាន់ដែលប្រជុំដោយជើងឯកលីគក្នុងប្រទេសតំបន់ទន្លេមេគង្គ។ ពានរង្វាន់នេះបង្កើតឡើងកាលពីឆ្នាំ២០១៤ ហើយកាលពីឆ្នាំ២០១៧ក្រុមថៃ Burriram United ជាជើងឯក។ តំណាងក្រុមហ៊ុនឧបត្ថម្ភពាននេះប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ឆ្នាំនេះមិនរៀបចំទេ។