• 2018-06-19 07:41:46
  • ប្រវត្តិ​​

ក្រុម​៤​លើក​ពាន​ World Cup ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​​

  • 2018-06-19 07:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ World Cup ជិត​ឈាន​ដល់​សប្ដាហ៍​​ទី​ពីរ​ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ក្រោយ​ចំណាយ​ប្រកួត​បាន​៥​ថ្ងៃ​កន្លង​មក។​

គិត​ទាំង​លើក​នេះ​ផង​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក​មួយ​នេះ​ធ្លាប់​ប្រារព្ធ​បាន​២១​លើក​មក​ហើយ​។​ ងាក​ទៅ​រម្លឹក​អតីតកាល​ក្រុម​​ឈ្នះ​ជើង​ឯក​ទាំង​២០​​​កន្លង​​​ត្រូវ​​ប្រកួត​យ៉ាង​ស្វិតស្វាញ​ទម្រាំ​លើក​ពាន​។

១៦​ក្រុម​បាន​លើក​ពាន​ដោយ​មាន​ឈ្នះ​ចាញ់​ ហើយ​មាន​តែ​៤​ក្រុម​ប៉ុណ្ណោះ​ដែល​លើក​ពាន​ទាំង​ប្រកួត​មិន​ចាញ់​សោះ។ ​ក្រុម​ទាំង​៤​នោះ​មាន​ក្រុម​ណា​ខ្លះ​យើង​ទៅ​មើល​ខាង​ក្រោម​​ទាំង​អស់​គ្នា។​

​១. អ៊ុយរូហ្គាយ​ (ឆ្នាំ​១៩៣០)

ពាន​ World Cup លើក​ដំបូង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៣០​ដោយ​អ៊ុយរូហ្គាយ​ផ្ទាល់​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ក្នុង​ឆ្នាំ​នោះ​មាន​តែ​១២​ប្រទេស​ប៉ុណ្ណោះ​បាន​ចូល​រួម​ហើយ​ អាមេរិក​, យូហ្គោស្លាវី​, អាហ្សង់ទីន​ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

អ៊ុយរូហ្គាយ​បាន​យក​ឈ្នះ​ យូហ្គោស្លាវី​ ៦-១ ដើម្បី​ឡើង​ទៅ​ប៉ះ​អាហ្សង់ទីន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ហើយ​បាន​បន្ត​បំបាក់​ក្រុម​ខ្លាំង​អាហ្សង់ទីន​ដោយ​លទ្ធផល​៤​ទល់​នឹង​២។

២. អ៊ីតាលី​ (ឆ្នាំ​១៩៣៨)

ឆ្នាំ​១៩៣៨​គឺ​ជា​ព្រឹត្តិការណ៍​ World Cup លើក​ទី​៣​ដោយ​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ គ្រា​នោះ​អ៊ីតាលី​បាន​ក្លាយ​ជា​ជើង​ឯក​ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ​ក្រោយ​យក​ឈ្នះ​ហុងគ្រី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល​ ៤-២។ ជ័យ​ជម្នះ​របស់​អ៊ីតាលី​ក៏​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​ក្រុម​ដំបូង​ ដែល​អាច​ការពារ​តំណែង​ជើង​ឯក​ World Cup បាន​សម្រេច​បន្ទាប់​ពី​ពួកគេ​ឈ្នះ​លើក​ទី​មួយ​ក្នុង​ឆ្នាំ​១៩៣៤​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ផ្ទាល់។

៣. ប្រេស៊ីល​ (ឆ្នាំ​១៩៧០)

ក្រុម​ជោគជ័យ​បំផុត​នៅ​ World Cup ប្រេស៊ីល​បាន​ក្លាយ​ជា​ជើង​ឯក​លើក​ទី​៣​នៅ​ឆ្នាំ​១៩៧០​ ដែល​មាន​ប្រទេស​ម៉ិកស៊ីកូ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ប្រេស៊ីល​ដែល​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​មាន​ដូចជា Pele, Gerson, Jairzinho, Tostao និង​ Rivellino បាន​យក​ឈ្នះ​​អាល្លឺម៉ង់​ ៤​ទល់​នឹង​១​ ក្លាយ​ជា​ជើង​ឯក​ដោយ​មិន​ចាញ់​១​ប្រកួត​សោះ។

៤. ប្រេស៊ីល​ (ឆ្នាំ​២០០២)

មុន​ខុស​ពី​ប្រេស៊ីល​ឆ្នាំ​ ១៩៧០​ ក្រុម​ប្រេស៊ីល​ឆ្នាំ​២០០២​បាន​សាង​ប្រវត្តិសាស្ត្រ​ជា​ថ្មី​នៅ​ World Cup កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ ដោយ​ឈ្នះ​ជើង​ឯក​ដោយ​មិន​ស្គាល់​បរាជ័យ។​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​រហស្សនាម​ថា​សាំ​បា​បាន​ផ្ដួល​អាល្លឺម៉ង់​ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ ស៊ុត​បញ្ចូល​ទី​ដោយ​ Ronaldo Nazario ទាំង​២​គ្រាប់៕

ប្រភព៖ Wikipedia | FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី