• 2018-02-05 13:26:42
  • ប្រវត្តិ​​

នរណា​ខ្លះ​កំពុង​ប្រជែង​តំណែង​កីឡាករ​ Assist ច្រើន​ជាង​គេ​នៅ PL នា​រដូវ​កាល​នេះ?

  • 2018-02-05 13:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League លេង​បាន ២៦​ប្រកួត​ហើយ​ក្នុង​រដូវ​កាល​នេះ។ ក្នុង​អំឡុង​ពេល​នេះ បើ​និយាយ​ទាក់​ទិន​នឹង​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម មាន​កីឡាករ ៥​រូប​ហើយ ដែល​កំពុង​ឈរ​ក្នុង Top 4។ ស្ថិតិ​ Assist របស់​ពួក​គេ​ គឺ​នៅ​កៀក​ៗ​គ្នា​មែន​ទែន។ ក្នុង​ន័យ​នេះ តោះ​មក​ដឹង​ពី​កីឡាករ​ទាំង ៥ ដែល​កំពុង​មាន​ទិន្នន័យ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ច្រើន​ជាង​គេ​នារដូវ​កាល​នេះ ក្នុង​លីគ​កំពូល​អង់គ្លេស មាន​ដូច​ត​ទៅ៖

៥.ខ្សែ​បម្រើ​ប្រយុទ្ធ Henrikh Mkhitaryan៖ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ៨ គ្រាប់។

៤.ខ្សែ​បម្រើ​ប្រយុទ្ធ David Silva៖ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ៨ គ្រាប់។

៣.ខ្សែ​បម្រើ​ Paul Pogba ៖ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ៩ គ្រាប់។

២.ខ្សែ​ស្លាប Leroy Sane៖ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ១០ គ្រាប់។

១.ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne៖ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ១១ គ្រាប់។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រដូវ​កាល​មុន កីឡាករ​បែលហ្សិក Kevin De Bruyne បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ច្រើន​ជាង​គេ ក្នុង​ Premier League (១៨គ្រាប់)។

តើ​នរណា​នឹង​ក្លាយ​ជា​កីឡាករ​ដែល​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ច្រើន​ជាង​គេ នា​រដូវ​កាល​នេះ ក្នុង​លីគ​កំពូល​អង់គ្លេស? មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី