ក្លិបវេស្ទើនស្នើដល់ FFC ផ្ដល់ដំណឹងបញ្ហាធ្លាក់ចេញពីលីកកំពូលកម្ពុជាឲ្យបានលឿន
ក្លិបបាល់ទាត់ វេស្ទើន ដែលបានបញ្ចប់ទៅចំណាត់ថ្នាក់លេខ ១១ស្ថិតនៅតំបន់កាត់ចោលនៃលីកកំពូលរបស់កម្ពុជាបានស្នើដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ផ្ដល់ដំណឹងថាតើក្លិបរបស់ពួកគាត់ធ្លាក់ ឬត្រូវប្រកួត Play Off ឲ្យបានលឿនដើម្បីត្រៀមរៀបចំក្រុមឲ្យបានល្អប្រសើរសម្រាប់រដូវកាលក្រោយ។