• 2015-07-23 21:00:09
  • បាល់ទាត់

វេស្ទើន​បើក​សាលា​កីឡា​ថ្ងៃ​​២៥ខាង​មុខ​នេះ​ ​​មាន​​សិស្ស​ចុះ​ឈ្មោះ​ជិត​ ៥០​នាក់​ហើយ

  • 2015-07-23 21:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គិត​មក​ដល់​ពេល​នេះ​សាលា​​បង្ហាត់​ផ្នែក​កីឡា​របស់ វេស្ទើន​មាន​អ្នក​ចុះ​ឈ្មោះ​​ចូល​រៀន​ជិត៥០​​នាក់​ហើយ​ ​បន្ទាប់​ពី​មាន​គម្រោង​បើក​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន​នា​ថ្ងៃ​ទី​២៥​ ​ខែ​កក្កដា ​ឆ្នាំ ២០១៥ ​ខាង​មុង​នេះ។

 

កីឡាករ​របស់​​វេស្ទើន​​​​​​កំពុ​ងហ្វឹកហាត់​

 

លោក ឡៃ​ សុធា ​អ្នក​ចាត់ការ​ក្រុម​វេស្ទើន​បាន​ឲ្យ​ដឹង​ថា ​តាម​គម្រោង​ក្លិប​នឹង​បើក​ឲ្យ​យុវជន​ដែល​ស្នេហា​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​​ចុះ​ឈ្មោះ​ចូល​ហាត់​ក្នុង​សាលា​កីឡា​របស់​វេស្ទើន​​​នា​ថ្ងៃ​ទី២៥ ​​ខែ​កក្កដា ​ឆ្នាំ២០១៥ ខាង​មុខ​នេះ ប៉ុន្តែ​​ពេលនេះ​ទើប​តែ​​ដល់​ថ្ងៃ​ទី២៣ ក៏​​មាន​សិស្ស​មក​ចុះ​ឈ្មោះ​ហាត់​រៀន​ចំនួន​ជិត៥០​នាក់​ហើយ​។ អ្នក​មាន​បំណង​ចង់​រៀន​ក្នុង​សាលា​កីឡា​នេះ​​អាច​ចុះ​ឈ្មោះ​ចូលរៀន​បាន​គ្រប់ពេល​វេលាគ្មានចំនួន​​កំណត់​ឡើយ។

 

​សម្រាប់​ការ​បង់​ថ្ងៃ​ហ្វឹកហាត់​នេះ​ កីឡាករ​ម្នាក់​ត្រូវ​ចំណាយ​​ប្រាក់​៥០​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ខែ​ ប៉ុន្តែ​​អ្នក​ចុះ​ឈ្មោះ​​នឹង​ទទួល​បាន​​សំលៀក​បំពាក់​កីឡា​​មួយ​ឈុត ​​បូក​រួម​ទាំង​ការ​សិក្សា​ភាសា​អង់គ្លេស​នៅ​សា​លា​វេស្ទើន​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ប្រសិន​បើ​​កីឡាករ​រូប​ណា​មាន​ទេព​កោសល្យ​​ល្អ​ សាលា​នឹងជ្រើសរើស​​កីឡាករ​រូបនោះ​ជា​កីឡាករ​​យុវជន​របស់​វេស្ទើន​ ព្រម​ទាំង​​ទទួល​​បាន​​ការ​សិក្សា​នៅ​សាលា​មួយ​ឆ្នាំ​ពេញ​​ដោយ​គ្មាន​ការ​បង់​ប្រាក់​។

 

លោក​បន្ត​ទៀត​ថា ប្រសិន​បើ​កីឡាករ​ដែល​កំពុង​​ហ្វឹកហាត់​ក្នុង​ក្រុម​យុវជន​​ណា​​ម្នាក់​ ​មាន​ទេពកោសល្យ​ល្អ​​ និង​បង្ហាញ​ទម្រង់​លេង​ធ្វើ​ឲ្យ​គ្រូ​​បង្វឹក​ក្នុង​ក្រុ​ម​ឈុត​ធំ​របស់​វេស្ទើន​ចាប់អារម្មណ៍​​ ​ក្លិប​នឹង​​ជ្រើស​យក​កីឡាករ​រូប​នោះ​មក​លេង​​នៅ​ក្រុម​​ធំ​របស់​ក្លិប​​​តែ​ម្ដង​​ ព្រម​ទាំង​ផ្ដល់​កុង​ត្រា​​ និង​មាន​​ប្រាក់​​ខែ​​សមរម្យ​។ ​ពេល​វេលា​ក្នុង​ការ​ហ្វឹកហាត់​​អាច​ចន្លោះ​ពី៣ទៅ ៤​ម៉ោង​​ក្នុង​មួយ​ថ្ងៃ ​ប៉ុន្តែ​​ហ្វឹកហាត់រៀងរាល់​​ថ្ងៃ​សៅរ៍ ​និង​​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ។ សម្រាប់​គ្រួ​វិញ​សាលា​បាន​ទាក់​ទង​ទៅ​​គ្រូ​ដែល​មាន​ទេពកោសល្យ​ម​ក​ពី​ប្រួទេស​​ហូឡង់ (​ក្លិប​ Sparta Rotterdam)​ និង​ហុង​កុង​មក​បង្ហាត់​​គ្រូ​របស់​វេស្ទើន ហើយ​គ្រូ​​​របស់​វេស្ទើន​នឹង​បង្ហាត់​សិស្ស​ទាំង​អស់​បន្ត​។

 

​​វគ្គ​​បណ្តុះ​បណ្ដាល​ថ្នាល​យុវជន​​​នេះ​គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​​​ត្រៀម​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​​លើក​ទី​៣២ ​ឆ្នាំ២០២៣​​។ ក្រុម​យុវជន​មាន​៤​កម្រិតសម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​​អាយុ​ចាប់​ពី ៦​ទៅ៨​ឆ្នាំ, ៩ទៅ​១២ឆ្នាំ​ និង​ ១៣​ដល់​១៨ ឆ្នាំ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា រូប​ថត៖ វេស្ទើន

​​​​

មតិយោបល់
អត្ថបទថ្មី