• 2015-12-04 16:24:12
  • បាល់ទាត់

វេស្ទើន​​​គ្រោង​កំណត់​ប្រាក់​​ខែខ្ពស់​សម​រម្យ​ដល់​កីឡាករ​ខ្លួន​ដែល​ជាប់​​ជម្រើស​ជាតិ​​​

  • 2015-12-04 16:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លិប​បាល់​ទាត់​វេស្ទើន​ភ្នំពេញ​ នឹង​កំណត់​ប្រាក់​ខែខ្ពស់​សមរម្យ​សម្រាប់​​​កីឡាករ​ណា​​​ដែល​ជាប់​ជម្រើស​ជាតិ​​កម្ពុជា​មក​លេង​ឲ្យ​ក្លិប​របស់​ខ្លួន​​ ​ប្រសិន​បើ​ក្លិប​អាច​រក​ចំណូល​បាន​គ្រប់គ្រាន់​ក្នុង​រយៈ​ពេល​ណា​មួយ​​​ពី​​អ្នក​ឧបត្ថម្ភ​ ដើម្បី​​​ពង្រឹង​​​ក្រុម​​ និង​ជួយ​​លើក​កម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា។

ក្រុម​កីឡា​បាល់ទាត់​វេស្ទើន​ភ្នំពេញ

 

លោក ឡៃ សុធា អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប​វេស្ទើន​បាន​ឲ្យ​ដឹង​ថា ​បើ​ក្លិប​អាច​រក​ចំណូល​បាន​គ្រប់​គ្រាន់​​ទៅតាម​​ចំណាត់​ការ​ដែល​បាន​គ្រោង​ទុក​ នឹង​កំណត់​ប្រាក់​ខែ​ឲ្យ​កីឡាករ​​​ក្នុង​ក្លិប​របស់​លោក​ដែល​​ជាប់​​​ជម្រើស​ជាតិ​។ គម្រោង​នេះ​បើ​​កីឡាករ​​ជាប់​ជម្រើស​ជាតិ​មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ល្អ​​ ប្រាក់​តម្លៃ​ខ្លួន​ នឹង​កើន​ឡើង​ទៅ​តាម​នោះ​ដែរ​គឺ​​តាម​កម្រិត​ជាក់​លាក់​មួយ​តែ​ម្ដង​​​គឺ​ចាប់​ពី​​៨០០ ទៅ​១០០០ ដុល្លារ​អាមេរិក​ឬ​ច្រើន​ជាង​នេះ​ទៅ​តាម​កម្រិត​នៃ​ការ​លេង​បាល់ទាត់​របស់​កីឡាករ។

 

អ្នក​ចាត់​ការ​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​អ្នក​ចូល​​មើល​ការ​ប្រកួត​ពេល​​ក្រុម​ជម្រើស​ជាតិ​មាន​ច្រើន​ ប៉ុន្តែ​​សម្រាប់​ក្លិប​វិញ​ប្រកួត​ម្ដង​សឹង​គ្មាន​មនុស្ស​មើល​ផង ហេតុ​នេះ​អ្នក​ឧបត្ថម្ភ​​​ពិត​ជា​មិន​ទាន់​ចាប់​អារម្មណ៍​ឡើយ។ ​​បញ្ហា​នេះ​ដោយ​សារ​ក្លិប​មួយ​ចំនួន​មិន​ទាន់​មាន​កីឡាករ​លំដាប់​ថ្នាក់​ខ្ពស់​ល្អ​ក្នុង​ក្រុម​ជម្រើស​ជាតិ​មក​លេង​នៅ​ក្នុង​ក្លិប​។

 

លោក​បន្ថែម​ថា ​​​ហេតុ​នេះ​ក្លិប​ទាម​ទារ​មាន​ចំណូល​​មកវិញ​ដើម្បី​អាច​រក្សា​ខ្លួន​ចូល​រួម​​ប្រកួត​លីក​កំពូល​បន្ត​ទៀត ដើម្បី​រៀប​ចំ​ក្រុម​​អាច​ប្រជែង​ជាមួយ​ក្លិប​ដទៃ​បាន និង​រៀប​ចំ​ការ​នាំ​ចូល​កីឡាករ​ល្អៗ ​ក្នុង​ក្រុម​ជម្រើស​ជាតិ​មក​​ចូល​រួម​ជួយ​​ក្លិប។ ​ក្លិប​បាល់ទាត់​វេស្ទើន​ភ្នំពេញ​បាន​បញ្ចប់​ទៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ១១ ក្នុង​តារាង​លីក​កំពូល​របស់​កម្ពុជា​នា​រដូវ​កាល​២០១៥ ​កន្លង​ទៅ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​

មតិយោបល់
អត្ថបទថ្មី