• 2014-12-26 00:36:49
  • បាល់ទាត់

​ក្រុម​វេស្ទើន ​ជួប​វិបត្តិ ​ដក​ខ្លួន​ចេញ​ពី​​​ពាន​ Hun Sen Cup

  • 2014-12-26 00:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​​វេស្ទើន​យូនីអេហ្វស៊ី​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​យុទ្ធនាការ​បាល់ទាត់ពាន​រង្វាន់​​ Hun Sen Cup ហើយ​ ក្រោយ​​វិល​​ត្រឡប់​មក​ពី​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

 

លោក ឡៃ សុធា អ្នក​ចាត់​ការ​ទូទៅ​ក្លិប​វេស្ទើន​បាន​ប្រាប់​មុន​នេះ​បន្តិច​ថា ក្លិប​របស់​លោក​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ហើយ។ លោក​បាន​ប្រាប់​មូលហេតុ​ថា ៖«​រត់​ឯកសារ​​ឲ្យ​សហព័ន្ធ​អត់​ទាន់​​ ក៏​​ឈប់​តែ​ម្តង។ យើង​កំពុង​មាន​បញ្ហា​ច្រើន​ពាក់​ព័ន្ធ​នឹង​កីឡាករ​ បន្ទាប់​ពី​ក្រុម​​ចាញ់​នៅ​​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន ហើយ​អត់​បាន​ត្រៀម​ខ្លួន​ទៀត។ ខ្ជិល​សាំ​ញ៉ាំ​ច្រើន ដក​ខ្លួន​ទៅ​ ចាំ​ឆ្នាំ​ក្រោយ​ទៀត​ចាំ​ចូល»។

 

លោក​បាន​បន្ថែម​ថា ៖«​ម្យ៉ាង​ ក្លិប​​ខ្វះ​លុយ​​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ចូល​រួម»។

 

តាម​ការ​ចាប់​ពូល​ ក្លិប​វេស្ទើន​ស្ថិត​នៅ​ក្នុង​ពូល A ដែល​មាន​ក្លិប​ក្រ សួង​ការពារ​ជាតិ​ អាកាសចរ​ស៊ីវិល និង​ខណ្ឌ​ច្បារ​អំពៅ (ព្រែ​ប្រា​កីឡា) ​ដែល​​ចាប់​​ប្រកួត​ពី​ថ្ងៃ​ទី ៨ ដល់ ១២ មករា ឆ្នាំ ២០១៥​ខាង​មុខ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់
អត្ថបទថ្មី