• 2015-03-14 14:33:48
  • បាល់ទាត់

កីឡដ្ឋាន​វេស្ទើន​ក្រាល​ស្មៅ​សិប្បនិម្មិត​រួច​ល្ងាច​មិញ​ស្អាត​ធេង​

  • 2015-03-14 14:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​បាល់ទាត់​របស់​ក្លិប​វេស្ទើន​បាន​ក្រាល​ស្មៅ​សិប្បនិម្មិត​រួច​រាល់​ហើយ​កាល​ពី​ល្ងាច​មិញ​សម្រាប់​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​លីក​បាល់ទាត់​កំពូល​កម្ពុជា​ឆ្នាំ​២០១៥​ខាង​មុខ​នៅ​ពេល​ការ​ប្រកួទ​បែប​ក្នុង​ដី​ និង​ក្រៅ​ដី។

 

លោក​ឡៃ សុធា អ្នក​ចាត់​ការ​ទូទៅ​របស់​វេស្ទើន​បាន​ប្រាប់​ថា ការ​ក្រាល​ស្មៅ​ជ័រ​លើ​កីឡដ្ឋាន​វេស្ទើន​រួច​រាល់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ។ ប៉ុន្តែ​កន្លែង​អង្គុយ​សម្រាប់​អ្នក​ទស្សនា​នៅ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ​ទេ។ តាម​ការ​គ្រោង​ទុក ក្រុម​របស់​លោក​នឹង​ចូល​ហ្វឹកហាត់​នៅ​កីឡដ្ឋាន​ថ្មី​អំឡុង​ខែ​មេសា​ខាង​មុខ​នេះ​ហើយ៕

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី