• 2016-02-17 21:04:10
  • បាល់ទាត់

វេស្ទើន​នាំ​ចូល​កីឡាករ​​ថ្មី ១០​នាក់​មក​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​ថ្មី

  • 2016-02-17 21:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​វេស្ទើន​បាន​នាំ​ចូល​កីឡាករ​ចំណូល​ថ្មី​ចំនួន ១០​​នាក់​បន្ថែម​កីឡាករ​ដែល​មានស្រាប់​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​​ប្រជែង​លីគ​កំពូល​កម្ពុជា​ ​ដែល​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុន​នេះ។

 

 

​លោក​ កែវ ភិរុណ គ្រូ​ជំនួយ​​​​ក្លឹប​បាល់ទាត់​វេស្ទើន​បាន​ឲ្យ​ដឹង​ថា ​​មក​ដល់​ថ្ងៃ​នេះ​ក្លឹប​របស់​លោក​បាន​ចុះ​កុង​ត្រា​រួចរាល់​ជា​មួយ​កីឡាករ​​​ចំណូល​ថ្មី​​ចំនួន១០​នាក់​។ កីឡាករ​​ដែល​​បាន​ចុះ​កុង​ត្រា​នេះ​សុទ្ធ​តែ​ធ្លាប់​មាន​បទពិសោធន៍​​ច្រើន​ក្នុង​វិស័យ​បាល់ទាត់​។

 

​​​លោក​បន្ត​ថា ​កីឡាករ​ចំណូល​ថ្មី​​ទាំង​១០​នាក់​​ក្នុង​នោះ​​​​កីឡាករ​កម្ពុជា៧​រូប និង​​កីឡាករ​បរទេស​៣​រូប​។ ​កីឡាករ​​ទាំង ១០​​នាក់​រួម​មាន​៖

១.ឡេះ​ ហ៊ីម     (បៀលប្រាយ យូណាយធីត)  ចាំទី ២.រស់ គង់រឹទ្ធី    (បៀលប្រាយ យូណាយធីត)  ការពារ ៣.សែម ប៊ុននី   (បៀលប្រាយ យូណាយធីត)  បម្រើ ៤.ព្រុំ ពុទ្ធសិទ្ធី​   (អាស៊ី អឺរ៉ុប យូណាយធីត)  បម្រើ ៥. សាន ណារឹទ្ធ  (អាស៊ី អឺរ៉ុប យូណាយធីត)  បម្រើ ៦.ហួ ឡាវី  (អាស៊ី អឺរ៉ុប យូណាយធីត)  បម្រើ ៧.រុន រ៉ានី  ក្លឹបដើម (មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា) ប្រយុទ្ធ ៨.AKIRA HIGASHI YAMA ​មក​ពី​ប្រទេស ​ជប៉ុន​ ៩.RIO JI NOVE  (JAPAN) ​មក​ពី​ប្រទេស ​ជប៉ុន​ ១០.KARMO ALEX BYAM​ មក​ពី​ប្រទេស​ លីបេរីយ៉ា

 

​​​កម្ម​វិធី​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី១ របស់​វេស្ទើន​​ត្រូវ​ជួប​ក្លឹប​ណាហ្គាវើល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦​:០០​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​ រូប​ថត៖ វេស្ទើន​

មតិយោបល់
អត្ថបទថ្មី