• 2014-11-29 16:10:26
  • បាល់ទាត់

វេស្ទើន​ចាប់​ផ្តើម​បង្ហាញ​​សកម្ម​ភាព​​​​​សាង​​សង់​​​កីឡដ្ឋាន​ហើយ​

  • 2014-11-29 16:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ក្រុម​វេស្ទើន​យូនីអែហ្វស៊ី​ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​បាន​ជាង​ពីរ​សប្ដាហ៍​មក​ហើយ​ ដោយ​ក្នុង​នោះ​បើ​តាម​គម្រោង​នឹង​មាន​សាង់​សង់​ទីលាន​សម្រាប់​ទាត់​បាល់​ កន្លែង​ទស្សនិកជន​អង្គុយ​ទស្សនា​ ដែល​ជំហាន​ដំបូង​នេះ​អាច​ផ្ទុក​បាន​ប្រហែល​១​ពាន់​នាក់​ និង​ក៏​មាន​សាង​សង់​​កន្លែង​សម្រាប់​កីឡាករ​ស្នាក់​នៅ​ផង​ដែរ។

 

ទំហំ​ទឹក​ប្រាក់​ដែល​គ្រោង​នឹង​​ចំណាយ​លើ​ការ​សាង​សង់​ទីលាន​បាល់ទាត់​ និង​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ​មាន​ប្រមាណ​ ២​លាន​ដុល្លារ​ ហើយ​អាច​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ចុង​ខែ​មករា​ ដើម​ឆ្នាំ​២០១៥​ កឺ​មុន​ពេល​ដែល​លីក​រដូវ​កាល​ក្រោយ​ចាប់​ផ្ដើម។ ប្រសិន​បើ​អ្វីៗ​គ្រប់​យ៉ាង​អាច​បញ្ចប់​ដូច​ការ​គ្រោង​ទុក​ នោះ​ក្រុម​វេស្ទើន​ នឹង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី​ (Home/Away) ដូច​នឹង​អ្វី​ដែល​ប្រមុខ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​នា​ពេល​កន្លង​មក។

 

កីឡដ្ឋាន​នេះ​ស្ថិត​នៅ​​តាម​បណ្ដោយ​ផ្លូវ​ ១៩៦៦​ ក្នុង​ភូមិ​ ទំនប់​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​ សែន​សុខ​ រាជធានី​ភ្នំពេញ។

ខាង​ក្រោមនេះ​ជា​ទិដ្ឋភាព​នៃ​ដំណើរ​ការ​សាងសង់​ទីលាន​ក្រុម​វេស្ទើន៖

 ស្មៅ​សិប្បនិម្មិត​

 

អត្ថបទ៖ អៀង សូទ្រី

រូបថត៖ ឡាយ​ សុធា

មតិយោបល់
អត្ថបទថ្មី