ថ្ងៃបង្ហាញខ្លួន Van Persie នាំកូនប្រុសលេងមួយក្បាច់មុខអ្នកគាំទ្រនៅទួរគី
Robin van Persie បានបង្ហាញខ្លួនមុខអ្នកគាំទ្រក្រុម Fenerbahce របស់ទួរគីហើយកាលពីម្សិលមិញ។ ក្នុងកម្មវិធីបង្ហាញខ្លួននោះដែរ ខ្សែប្រយុទ្ធសញ្ជាតិហុល្លង់រូបនេះបានបង្ហាញក្បាច់ត្រែះបាល់ជាមួយកូនប្រុសរបស់ខ្លួនយ៉ាងឡូយ មុខអ្នកគាំទ្រចំនួន១ម៉ឺននាក់។