• 2015-06-08 21:08:41
  • បាល់ទាត់

Van Persie ​ថា​ Man Utd ត្រូវ​ចាយ​២០០​លាន​ផោន​​ទៀត​ ដើម្បី​​លើក​ពាន

  • 2015-06-08 21:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ហុល្លង់​ Robin van Persie ​បាន​លើក​ឡើង​ថា ​ក្លិប​ Manchester United របស់​ខ្លួន ​ត្រូវ​ចាយ​លុយ​២០០​លាន​ផោន (ជាង​៣០៥​លាន​ដុល្លារ) ​ទៀត ​នៅ​រដូវ​ក្ដៅ​នេះ ដើម្បី​អាច​ប្រជែង​យក​ពាន​ English Premier League ​បាន​នៅ​រដូវ​កាល​ថ្មី។

 

 

លោក​ Louis van Gaal ​បាន​ទិញ​ចូល​កីឡាករ​ចំនួន​៦​នាក់ ក្នុង​រដូវ​កាល​ដំបូង​ដែល​លោក​ដឹក​នាំ បូក​រួម​ទាំង​ការ​ទិញ​ Angel Di Maria ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ថ្លៃ​បំផុត​នៅ​អង់គ្លេស​ផង​ដែរ។ អ្នកចាត់ការ​​សញ្ជាតិ​ហុល្លង់ ​បាន​ជួយ​ឲ្យ​​បិសាច​ក្រហម ​អាច​​លេង​នៅ UEFA Champions League ​​រដូវ​កាល​ក្រោយ​វិញ ប៉ុន្តែ​ពុំ​អាច​ប្រជែង​យក​ពាន​ក្នុង​លីក​​ពី​ Chelsea បាន​ឡើយ។

 

Van Persie ដែល​មិន​ទាន់​ច្បាស់​លាស់​ ថា​នឹង​អាច​នៅ​បន្ត​ជាមួយ​ Man Utd បាន​ឬ​អត់​នៅ​រដូវ​កាល​ថ្មី​ផង​នោះ យល់​ថា​ Van Gaal ​កំពុង​តែ​​ចង់​ពង្រឹង​ក្រុម ដើម្បី​លើក​ពាន​នៅ​រដូវ​កាល​ក្រោយ ​និង​យល់​ថា​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ ២០០​លាន​ផោន​ទៀត​ដែរ សម្រាប់​ទិញ​កីឡាករ​ថ្មីៗ​ចូល។

 

កីឡាករ​វ័យ​៣១​ឆ្នាំ បាន​ប្រាប់​ដល់​ Manchester Evening News ថា៖ "Man Utd ចំណាយ​២០០​លាន​ផោន​ ទៅ​លើ​កីឡាករ កាល​ពី​រដូវ​កាល​មុន​ ហើយ​ពួកគេ​នឹង​ចំណាយ​ ២០០​លាន​ផោន​ទៀត នា​រដូវ​ក្ដៅ​នេះ ​​​ដូច្នេះ​យើង​នឹង​មាន​ក្រុម​មួយ​ ដែល​អាច​ប្រជែង​យក​ពាន​បាន"។

 

 

​រដូវ​កាល​២០១៤/១៥កន្លង​ទៅ Van Persie ពុំ​សូវ​លេង​បាន​ល្អ​ទេ សម្រាប់​ក្រុម​បិសាច​ក្រហម​ ហើយ​ថែម​ទាំង​របួស​ច្រើន​​​ទៀត ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​តែ​ ១០​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប ២៩​ប្រកួត៕

 

ចុះ​ប្រិយមិត្ត​យល់​ស្រប​តាម ការ​លើក​ឡើង​របស់​ Persie ខាង​លើ​នេះ ឬ​អត់?

 

-ចុចអាន៖ Van Persie ចូល​លេង​ឲ្យ​ U-21 Man Utd បាន​ជាង​១​ម៉ោង តែ​ក្រុម​ស្មើ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត

​ប្រភព៖ dailymail

មតិយោបល់