• 2015-07-15 18:01:13
  • បាល់ទាត់

ថ្ងៃ​បង្ហាញ​ខ្លួន Van Persie ​នាំ​កូន​ប្រុស​លេង​មួយ​ក្បាច់​មុខ​អ្នក​គាំទ្រ​នៅ​ទួរគី

  • 2015-07-15 18:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robin van Persie ​បាន​​បង្ហាញ​ខ្លួន​មុខ​អ្នក​គាំទ្រ​ក្រុម Fenerbahce ​របស់​ទួរគី​ហើយ​កាល​ពី​ម្សិលមិញ​។ ក្នុង​កម្មវិធី​បង្ហាញ​ខ្លួន​នោះ​ដែរ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់​រូប​នេះ​បាន​បង្ហាញ​ក្បាច់​ត្រែះ​បាល់​ជាមួយ​កូន​ប្រុស​របស់​ខ្លួន​យ៉ាង​ឡូយ ​មុខ​អ្នក​គាំទ្រ​ចំនួន​១​ម៉ឺន​នាក់។

 

 

Van Persie ​បាន​ចុះ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ Fenerbahce ​ដោយ​ទទួល​បាន​ប្រាក់​ប្រចាំ​សប្ដាហ៍​រហូត​ដល់​ ២៤០ ០០០​ផោន (ជាង​៣៧​ម៉ឺន​ដុល្លារ) ​ឯ​ណោះ។ ​ថ្ងៃ​ដំបូង​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូប​នេះ​នៅ​កីឡដ្ឋាន ​Fenerbahce មាន​អ្នក​ចូល​រួម​អបអរ​គាំទ្រ​យ៉ាង​ច្រើន ហើយ​រូប​គេ​ផ្ទាល់​ក៏​បាន​នាំ​កូន​ប្រុស​មក​បញ្ចេញ​ក្បាច់​ត្រែះ​បាល់​ដើម្បី​ទាត់​ទៅឱ្យ​​អ្នក​គាំទ្រ​យ៉ាង​ឡូយ​ផង​ដែរ ។

 

 

បន្ទាប់​ពី​ការ​បង្ហាញ​សមត្ថភាព​នោះ​រួច អតីត​កីឡាករ Arsenal ​និង Man Utd រូប​នេះ​បាន​និយាយ​ថា​៖ "ខ្ញុំ​សន្យា​ជាមួយ​អ្នក​គាំទ្រ​ទាំង​អស់ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ Fenerbahce ​ឈ្នះ​ពាន​រង្វាន់​ដើម្បី​ឱ្យ​អ្នក​គ្រប់​គ្នា​សប្បាយ​ចិត្ត។ សូម​ចូល​រួម​ធ្វើ​រឿង​នេះ​ទាំង​អស់​គ្នា”។

 

Van Persie ​លេង​នៅ​បិសាច​ក្រហម​បាន​៣​រដូវ​កាល ​ដោយ​រក​គ្រាប់​បាល់​បាន​៥៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១០៥​ប្រកួត។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​កាល​លោក Sir Alex Fugerson ​នៅ​ ពោល​គឺ​រូប​គេ​រក​បាន​២៦​គ្រាប់​ក្នុង​រដូវ​កាល​ Man Utd ​លើក​ពាន Premier League ​ ២០១២-២០១៣៕

 

ចុចអានVan Persie ​ថា​ Man Utd ត្រូវ​ចាយ​២០០​លាន​ផោន​​ទៀត​ ដើម្បី​​លើក​ពាន

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc

មតិយោបល់