• 2015-07-20 17:09:09
  • បាល់ទាត់

Van Persie ​ទម្លាយ​រឿង​ពិត​ជាមួយ​លោក Van Gaal

  • 2015-07-20 17:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robin van Persie ​បាន​ប្រាប់​មូលហេតុ​ពិត​ដែល​ធ្វើ​ឱ្យ​រូប​គេ​សម្រេច​ចាកចេញ​ពី​ក្លិប Manchester United ​ថា​មក​ពី​លោក Louis van Gaal ​មិន​ស្មោះ​ត្រង់​ជាមួយ​ខ្លួន ដោយ​មិន​ផ្ដល់​ភាព​ជឿជាក់​លើ​គ្នា។

 

 

Van Persie ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី Man Utd ​ទៅ​លេង​នៅ​ក្លិប Fenerbahce ​កាល​ពី​សប្ដាហ៍​មុន​នេះ។ ក្រោយ​ពី​ធ្វើ​ការ​បង្ហាញ​ខ្លួន​រួចរាល់​នៅ​ទឹក​ដី​ប្រទេស​ទួរគី ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ប្រាប់​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​ធ្វើ​ឱ្យ​រូប​គេ​បោះ​បង់​ឱកាស​លេង​នៅ Premier League ​ថា៖ "បរិយាកាស​នៅ​ទី​នោះ​បាន​ផ្លាស់​ប្ដូរ​ហើយ​រវាង​ខ្ញុំ​និង​គាត់ (val Gaal) ហើយ​សមាជិក​ក្នុង​ក្លិប​ទាំង​អស់​ក៏​បាន​ឃើញ​ដែរ។ ខ្ញុំ​មាន​របួស​ធ្ងន់​កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល ហើយ​ខ្ញុំ​បាន​សុំ​គាត់​លេង​ត្រឹម​បម្រុង​ទេ​ពេល​ជា​សះស្បើយ។ គាត់​ក៏​បាន​យល់​ព្រម​នឹង​ខ្ញុំ​ដែរ ប៉ុន្តែ​ពេល​ខ្ញុំ​អាច​លេង​បាន​វិញ គាត់​មិន​បាន​ធ្វើ​បាន​អ្វី​ដែល​គាត់​បាន​និយាយ​នោះ​ទេ ”។

 

 

 

អតីត​កីឡាករ Arsenal ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​លោក​មិន​អន់​ចិត្ត​ឬ​ខឹង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​រូប​នេះ​ឡើយ ព្រោះ​នេះ​ហើយ​ជា​ផ្នែក​មួយ​នៃ​វិស័យ​បាល់ទាត់។ កីឡាករ​ទាំង​អស់​ត្រូវ​ទទួល​ស្គាល់​វា ហើយ​ដោះស្រាយ​តាម​វិធី​សមស្រប​បំផុត​គឺ​ចាកចេញ​ពី​ក្លិប​ដើម្បី​សម្រេច​គោលដៅ​ថ្មី។

 

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូបនេះ​ផ្លាស់​ពី Arsenal ​ទៅ Man Utd ​នៅ​ឆ្នាំ​២០១២ ក្រោម​ការ​ដឹក​នាំ​របស់​លោក Sir Alex Fugerson ។ ​រដូវ​កាល ២០១២-២០១៣ ​រូប​គេ​ចូល​លេង​បាន​៤៨​ប្រកួត​ រក​គ្រាប់​បាល់​បាន​២០ , រដូវ​កាល ២០១៣-២០១៤ ​ចូល​លេង​បាន​២៨​ប្រកួត រក​គ្រាប់​បាល់​បាន​១៨​គ្រាប់​និង​រដូវ​កាល​ទើប​តែ​បញ្ចប់​ទៅ​នេះ​ចូល​លេង​បាន​២៩​ប្រកួត​រក​គ្រាប់​បាល់​បាន​១០​គ្រាប់៕

 

ចុចអាន៖Van Persie ​ទៅ​ដល់​ទួរគី អ្នកគាំទ្រ​ច្រើន​​​កុះករ​​​អន្ទះសា​ចង់​ជួប​

 

ចុចអាន៖ក្មេង​ប្រុស​ម្នាក់​យំ​ស្ទើរ​គាំង ពេល​ដឹង​ថា Van Persie ចាកចេញ​ពី Man Utd

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

មតិយោបល់