• 2015-07-10 21:05:12
  • បាល់ទាត់

Van Gaal ​ចង់​លក់​ De Gea & Van Persie ​មុន​ថ្ងៃ​ច័ន្ទ

  • 2015-07-10 21:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Manchester United លោក​ Louis van Gaal ​ចង់​លក់​​​អ្នកចាំទី​ David de Gea ​និង​​ខ្សែ​ប្រយុទ្ធ Robin van Persie ​​ចេញ​ មុន​ពេល​ដែល​ក្រុម​របស់​លោក​ ចាក​ចេញ​ទៅ​ប្រកួត​មិត្ត​ភាព​នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​កក្កដា​នេះ។

 

 

​​ខ្សែ​ប្រយុទ្ធ​ហុល្លង់​ Van Persie ​ជិត​ផ្ទេរ​ចេញ​ទៅ​​​ក្លិប​​​ទួរគឺ​ Fenerbahce ​ហើយ​ ទោះ​បី​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​​​អេស្ប៉ាញ Valencia និង​​ Atletico Madrid ​ក៏​ដោយ​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​​ចុង​ក្រោយ​ ​ក៏​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដែរ។

 

​សេចក្ដីរាយការណ៍​មួយ​លើក​ឡើង​ថា លោក​ Van Gaal យល់​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​​៣១​ឆ្នាំ ​មិន​ស្ថិត​ក្នុង​គម្រោង​របស់​លោក​ សម្រាប់​រដូវ​កាល​ថ្មី​ទេ ខណៈ​ដែល​ Fenerbahce ជឿ​ថា ពួកគេ​ជិត​ទិញ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Arsenal រូប​នេះ​បាន​ហើយ នូវ​តម្លៃ​ប្រហែល​១០​លាន​ផោន​ ដែល​នឹង​ទៅ​ចូល​រួម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​​បិសាច​ក្រហម Nani ​ផង​ដែរ។

 

​រីឯ​ De Gea ​​អាច​នឹង​ចាក​ចេញ​ទៅ Real Madrid ​បើ​សិន​ជា​អ្នកចាំទី Iker Casillas ​ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ​ក្លិប​យក្ស​ព័រទុយហ្គាល់​ Porto។ អ្នកចាំទី​ដៃ​ស្អិត​របស់​បិសាច​ក្រហម វ័យ​២៤​ឆ្នាំ ​នៅ​ជាប់​កុងត្រា​១​ឆ្នាំ​ទៀត​ នៅ​កីឡដ្ឋាន Old Trafford ​ខណៈ​ដែល​ Man Utd ចង់​​លក់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ នូវ​តម្លៃ​៣៥​លាន​ផោន។

 

​ប្រភព​ជិត​ស្និត​ពី​អ្នកចាត់ការ​​ក្រុម​បិសាច​ក្រហម ​បាន​​បញ្ជាក់​​ថា ​លោក​ Van Gaal ចង់​នាំ​តែ​កីឡាករ​ណា ដែល​មាន​ក្នុង​គម្រោង​របស់​លោក​ប៉ុណ្ណោះ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្ត​ភាព ដោយ​ឡែក​កីឡាករ​ ដែល​​​​ត្រូវ​ចាក​ចេញ​ពី​ក្លិប​ លោក​​ចង់​ធ្វើ​វា​ឲ្យ​ចប់​រួច​រាល់ មុន​ឡើង​យន្ត​ហោះ​ទៅ​ទឹក​ដី​អាមេរិក នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ៕

 

-ចុចអាន៖ Man Utd នឹង​ទិញ​យក​ Schneiderlin ​មុន​​​ទៅ​ប្រកួត​មិត្តភាព

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

មតិយោបល់