• 2015-08-17 20:00:02
  • បាល់ទាត់

ទិដ្ឋភាព​ Van Persie ​ជួប​ក្មេង​ប្រុស Man Utd fan ជួយ​​សម្រេច​សុបិន​

  • 2015-08-17 20:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Robin van Persie ​របស់​ក្រុម​ Fenerbahce ​បាន​និយាយ​ថា​ លោក​ពិត​ជា​រីក​រាយ​ខ្លាំង​ណាស់ ​ដែល​បាន​ជួប​ជាមួយ​អ្នកគាំទ្រ​វ័យ​ក្មេង​របស់​ក្រុម​ Manchester United ​ដែល​យំ​ក្ដុកក្ដួល ​បន្ទាប់​ពី​ដឹង​ថា​​រូប​លោក​ចាក​ចេញ​ពី​ក្រុម​បិសាច​ក្រហម កាល​ពី​ខែ​មុន។

 

 

វីដេអូ​​​យំ​ក្ដុកក្ដួល​របស់​ក្មេង​ប្រុស​ Louis Diamond ​បាន​ធ្វើ​ឲ្យ​​ប្រធាន​ក្លិប​ Fenerbahce ​លោក​ Aziz Yildirim ​មាន​ការ​អាណិត​អាសូរ​ខ្លាំង​ ​ហើយ​លោក​ក៏​បាន​អញ្ជើញ​​ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​ម្នាក់​នេះ ធ្វើ​ដំណើរ​ទៅ​ទួរគី​ ដើម្បី​បាន​ជួប​នឹង​ Idol របស់​គេ។

 

​ខ្សែ​ប្រយុទ្ធ​​វ័យ​៣២​ឆ្នាំ ដែល​ចុះ​កុងត្រា​៣​ឆ្នាំ​នៅ Fenerbahce បាន​និយាយ​ថា៖ "ខ្ញុំ​បាន​ឃើញ​វីដេអូ​របស់​ Louis ហើយ​វា​ពិត​ជា​ក្ដុកក្ដួល​​មែន ព្រោះ​វា​កើត​ឡើង​ពី​បេះ​ដូង​ និង​ការ​ស្រលាញ់​របស់​គាត់​ពិតៗ។ ខ្ញុំ​នឹង​ពន្យល់​នៅ​ពេល​ក្រោយ​ថា ការ​ចាក​ចេញ​ពី​ក្លិប​គឺ​ជា​​ផ្នែក​មួយ​នៃ​បាល់ទាត់។ ពិត​ជា​ល្អ​ខ្លាំង​ណាស់ ដែល​ក្លិប​បាន​អញ្ជើញ​គ្រួសារ​​ទាំង​មូល​របស់​គេ​​មក​កាន់​ទី​នេះ"៕

 

​​​សូម​ទស្សនា​រូប​ភាព នឹង​វីដេអូ​ខាង​ក្រោម៖

 

 

 

 

 

-ចុចអាន៖ ក្មេង​ប្រុស​ដែល​យំ​​ដោយសារ​ Van Persie ​អាច​​ទៅ​ជួប​ Idol របស់​ខ្លួន​នៅ​ទួរគី​​ហើយ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

មតិយោបល់