• 2015-07-24 21:20:26
  • បាល់ទាត់

កូន​ Van Persie ផ្ទេរ​ទៅ​តាម​ឪពុក ទៅ​​លេង​ឲ្យ​ Fenerbahce ​ដែរ

  • 2015-07-24 21:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​របស់​ខ្សែ​ប្រយុទ្ធ​​​ Robin van Persie ឈ្មោះ​ Shaqueel van Persie បាន​ផ្ទេរ​ទៅ​លេង​នៅ​ទួរគី ដូច​ឪពុក​របស់​ខ្លួន​ដែរ​ហើយ បន្ទាប់​ពី​ចាក​ចេញ​ពី​ឈុត​យុវជន​ក្លិប​ Manchester City ទៅ​លេង​ឲ្យ​ឈុត​តូច​របស់​ក្លិប​ Fenerbahce។

 

 

 

​កុមារា Shaqueel van Persie ​បាន​ធ្វើ​ឲ្យ​ក្លិប​ និង​អ្នកគាំទ្រ​ក្រុម​ Fenerbahce ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង កាល​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​ឪពុក​របស់​គេ ដោយ​កីឡាករ​ឈុត​យុវជន​រូប​នេះ​ បាន​បញ្ចេញ​ក្បាច់​ទាត់​បាល់​ និង​តែត​បាល់​យ៉ាង​អស្ចារ្យ នៅ​កីឡដ្ឋាន Sukru Saracoglu stadium។

 

ក្លិប​ Fenerbahce ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផង​ដែរ​ថា កូន​ស្រី​របស់​ Van Persie ​ក៏​កំពុង​តែ​ចុះ​ឈ្មោះ​ នៅ​សាលា​ហាត់​ប្រាណ​របស់​ក្លិប​ផង​ដែរ។

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់ Van Persie បាន​ទៅ​ចូល​រួម​ជាមួយ​ក្រុម​យក្ស​ទួរគី​កាល​ពី​ដើម​ខែ​នេះ​​ បន្ទាប់​ពី​លេង​ឲ្យ​ក្រុម​ Manchester United រយៈពេល​៣​ឆ្នាំ ដោយ​ស៊ុត​ចូល​ទី​បាន ៥៨​គ្រាប់ ក្នុង​ការ​​បង្ហាញ​ខ្លួន​សរុប​ ១០៥​ប្រកួត៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Van Persie ​ទម្លាយ​រឿង​ពិត​ជាមួយ​លោក Van Gaal

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

មតិយោបល់