• 2015-07-14 18:02:07
  • ប្រវត្តិ​​

ក្មេង​ប្រុស​ដែល​យំ​​ដោយសារ​ Van Persie ​អាច​​ទៅ​ជួប​ Idol របស់​ខ្លួន​នៅ​ទួរគី​​ហើយ​

  • 2015-07-14 18:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​តូច​​ម្នាក់ ដែល​យំ​ស្ទើរ​គាំង​ ​ពេល​ដឹង​ថា​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​ Robin van Persie ​ចាក​ចេញ​ពី​​ក្រុម​ Manchester United ទៅ​លេង​ឲ្យ​ក្រុម​ Fenerbahce ​នោះ ឥឡូវ​មាន​ឱកាស​ទៅ​ជួប​ Idol របស់​ខ្លួន​​នៅ​ប្រទេស​ទួរគី​​ហើយ ដោយ​សារ​​សប្បុរស​ជន​មាន​ចិត្ត​មេត្តា​​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​ផ្ដល់​ឲ្យ។

 

 

​ក្មេង​តូច​ដែល​ជា​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​រូប​នេះ​ឈ្មោះ Louis Diamond ទើប​មាន​អាយុ ៤​ឆ្នាំ​ប៉ុណ្ណោះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​លើ​​អ៊ីនធឺណិត បន្ទាប់​ពី​ឪពុក​របស់​គេ​លោក​ Sam Diamond ​បង្ហោះ​វីដេអូ​​កូន​ប្រុស​របស់​ខ្លួន​យំ​សស្រាក់សស្រាំ ពេក​ឮ​ដំណឹង​ថា​ខ្សែ​ប្រយុទ្ធ​ហុល្លង់​ Van Persie ចាក​ចេញ​ពី​ Man Utd ​​កាល​ពី​ថ្ងៃ​សៅរ៍។

 

យ៉ាងណាក្ដី ឥឡូវ​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម វ័យ​ក្មេង​រូប​នេះ ​មាន​ឱកាស​ទៅ​ជួប​ Idol របស់​ខ្លួន​ម្ដង​ទៀត​នៅ​ប្រទេស​ទួរគី ដោយសារ​មូលនិធិ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​នៅ​​ប្រទេស​ទួរគី ​បាន​ជួយ​សម្រេច​បំណង​ក្មេង​ប្រុស​ម្នាក់​នេះ បន្ទាប់​ពី​មាន​ក្ដី​អាណិត​អាសូរ ក្រោយ​មើល​វីដេអូ​នោះ ខណៈ​ដែល​ម្ចាស់​សណ្ឋាគារ​​នៅ​ទីក្រុង​ Istanbul ​​ម្នាក់ ក៏​បាន​ផ្ដល់​ការ​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រួសារ​ក្មេង​តូច​ម្នាក់​នោះ​ផង​ដែរ។

 

​​​Robin van Persie ​នឹង​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ជាមួយ​ក្រុម​ Fenerbahce ​នៅ​ថ្ងៃ​អង្គារ​នេះ ​នា​កីឡដ្ឋាន Sukru Saracoglu Stadium ​បន្ទាប់​ពី​ពិនិត្យ​សុខភាព​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ ​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ នឹង​ចុះ​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ និង​ទទួល​បាន​ថ្លៃ​ឈ្នួល​ប្រចាំ​សប្ដាហ៍២៤០ ០០០​ផោន (ជាង​៣៧​ម៉ឺន​ដុល្លារ)៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ ក្មេង​ប្រុស​ម្នាក់​យំ​ស្ទើរ​គាំង ពេល​ដឹង​ថា Van Persie ចាកចេញ​ពី Man Utd

-ចុចអាន៖ Van Persie ​ទៅ​ដល់​ទួរគី អ្នកគាំទ្រ​ច្រើន​​​កុះករ​​​អន្ទះសា​ចង់​ជួប​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

មតិយោបល់