• 2018-10-25 07:06:23
  • បាល់ទាត់

Robin van Persie កំណត់​ពេល​វេលា​ចូល​និវត្តន៍​ពី​បាល់ទាត់

  • 2018-10-25 07:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​លេង​ឲ្យ​ Arsenal និង Manchester United កីឡាករ Robin van Persie ទម្លាយ​ឲ្យ​ដឹង​ថា គេ​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​ពេល​ចប់​រដូវ​កាល​នេះ។

កីឡាករ​វ័យ​៣៥ ពេល​នេះ​កំពុង​លេង​នៅ​ក្លឹប Feyenoord របស់​ហូឡង់ ដែល​ជា​ក្លឹប​ជា​​ក្លឹប​គេ​ចូល​លេង​អាជីព​ដំបូង​​​ក្នុង​វ័យ​១៧​ឆ្នាំ​។ ក្នុង​ជម្រើស​ហូឡង់ Van Persie រក​បាន​៥០​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១០២​ប្រកួត។

អំឡុង​ពេល​លេង​នៅ​អង់គ្លេស​កីឡាករ​ជំនាញ​ជើង​ឆ្វេង​ធ្លាប់​ឈ្នះ FA Cup ជាមួយ Arsenal និង Premier League ជាមួយ Man Utd។ "ពេល​ណា​ខ្ញុំ​ឈប់​លេង​បាល់? វា​ប្រហែល​ជា​ ពេល​ចប់​រដូវ​កាល​នេះ។ ពេល​នោះ​ខ្ញុំ​នឹង​ឈាន​ដល់​វ័យ​៣៦​ឆ្នាំ​ ហើយ​ក៏​ជា​ពេល​ដែល​ខ្ញុំ​បាន​ប្រលូក​ក្នុង​អាជីព​បាល់ទាត់​១៨​ឆ្នាំ​ដូច​គ្នា"។​ សម្ដី​របស់ Van Persie៕​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់