
- 2017-12-06 03:27:24
- បាល់ទាត់
សេន ប៊ុនថេន ឃីម ឌីម៉ា បើកឆាកមុនគេក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
- 2017-12-06 03:27:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន ឃីម ឌីម៉ា បើកឆាកមុនគេក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
ចន្លោះមិនឃើញ
អតីតជើងខ្លាំងទម្ងន់ធ្ងន់ សេន ប៊ុនថេន នឹងដឹកដៃសិស្សប្អូន ឃីម ឌីម៉ា ឡើងប្រកួតបើកឆាកមុនគេនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងកម្មវិធីប្រដាល់អន្តរជាតិលើកទី១។ សម្រាប់ការប្រកួតថ្ងៃទី៨ ត្រូវជាថ្ងៃដំបូងនេះកីឡាករ សេន ប៊ុនថេន ត្រូវប៉ះជាមួយអ្នកប្រដាល់មកពីប្រទេសអ៊ីរ៉ង់ Amirhossein Ebrahimi ក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម ខណៈម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា ត្រូវប៉ះអ្នកប្រដាល់ឆ្លងដែនមកពីថៃ Kev Kung Vann ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ក្រៅពីនោះក៏មានគូខ្មែរផ្សេងទៀតដែរ ដូចជា ឌុម កែវដា និង ម៉ន ម៉ាប់ ផងដែរ៕