
- 2017-04-23 07:53:43
- បាល់ទាត់
តើ Arsenal ឬ Man City ឡើងវគ្គផ្ដាច់ព្រ័ត្រ FA Cupទៅជួប Chelsea ?
- 2017-04-23 07:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ Arsenal ឬ Man City ឡើងវគ្គផ្ដាច់ព្រ័ត្រ FA Cupទៅជួប Chelsea ?
ចន្លោះមិនឃើញ
នាម៉ោង ៩:០០នាទីយប់នេះ Arsenal នឹងជួប Man City នៅកីឡដ្ឋានWembley Stadium វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AF Cup ។
ក្រុមដែលឈ្នះនឹងឡើងទៅជួប Chelsea ដែលកំពុងអង្គុយចាំនៅវគ្គផ្ដាច់ព្រ័ត្រ។ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Man City ជម្រើសជាតិប្រេស៊ីល Gabriel Jesus បានត្រឡប់ជាពីរបួសវិញ ហើយសង្ឃឹមបានចូលលេងជំនួបតទល់នឹង Arsenal យប់នេះ។
សំដីគ្រូបង្វឹក លោក Pep Guardiola អ្នកចាត់ការ Man City បាននិយាយថា ៖ « គាត់ ( Jesus ) បានប្រសើរពីរបួសច្រើនច្រើនមែនទែន។ គាត់ត្រឡប់មកវិញជាមួយភាពរីករាយ យើងគ្រប់គ្នាក៏សប្បាយរីករាយការវិលត្រឡប់របស់គាត់ដែរ។ គ្រប់គ្នានឹងបានឃើញគាត់នៅ Wembley Stadium »។
លោក Arsene Wenger អ្នកចាត់ការរបស់ Arsenal បាននិយាយថា ៖ «ប្រកួតបន្ទាប់ជាជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនឹងធ្វើអ្វីគ្រាប់បែបយ៉ាងដើម្បីឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ។ យើងមានមហិច្ឆតាចង់ឈ្នះ យើងគិតថា យើងនឹងអាចធ្វើវាបាន»។
ជើងកីឡាករ កាំភ្លើងធំ Arsenal នឹងអវត្តមានកីឡាករសំខាន់ៗ Mustafi (ភ្លៅ) អ្នកចាំទី Ospina (ខ្នង) Pérez (ភ្លៅ) Cazorla (សរសៃពួរកែងជើង) ខណៈ Welbeck ស្រពិចស្រពិល (ម្រាមជើង)។
តោខៀវ Man City នឹងអវត្តមានខ្សែការពារ Stones និង Sagna (ក្រលៀន) Gündogan (ជង្គង់) ស្របពេល Jesus សង្ឃឹមអាចលេងវិញបាន។ ជម្រើស ១១នាក់ដំបូងរបស់ក្រុមទាំងពីរ
ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន ១៩១ដងក្នុងនោះ Arsenal ៩៦ដង Man City ឈ្នះ៥០ និងស្មើគ្នា ៤៥ដង។
ទស្សនៈ Arsenal ១-២ Man City