
- 2017-04-10 13:20:46
- បាល់ទាត់
ក្រុមចិនមួយ ចូលលេងគ្នាដល់១២នាក់ ព្រោះអាជ្ញាកណ្តាលភ្លេចមើល
- 2017-04-10 13:20:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមចិនមួយ ចូលលេងគ្នាដល់១២នាក់ ព្រោះអាជ្ញាកណ្តាលភ្លេចមើល
ចន្លោះមិនឃើញ
ក្រុមចិន Beijing Renhe ដែលលេងនៅលីគលំដាប់ទី២ បានយកឈ្នះលើ Baoding Rongda ១-០ ទាំងចម្រូងចម្រាស់ ព្រោះតែពួកគេចូលលេងមានគ្នាដល់ទៅ១២នាក់នៅចុងម៉ោង ដោយសារអាជ្ញាកណ្តាលមើលមិនទាន់។
ខ្សែបម្រើ Rao Weihui បានរងរបួសបន្តិចបន្តួច ហើយត្រូវគ្រូពេទ្យពិនិត្យនៅក្រៅទីលានបណ្តោះអាសន្ន ហើយពេលនោះក្រុម Beijing Renhe ក៏បានដាក់កីឡាករ Han Xuan ជំនួសរូបគេនៅនាទី៨៩។ ប៉ុន្តែ Weihui មិនបានដឹងខ្លួនថា រូបគេត្រូវប្តូរចេញទេ ហើយពេលបាល់ជ្រុង រូបគេក៏រត់ចូលលេងធម្មតាវិញ ដែលមានន័យថា ក្រុម Beijing Renhe មានគ្នាដល់១២នាក់ រីឯអាជ្ញាកណ្តាលមិនបានឃើញនោះទេ។ លុះការប្រកួតបន្តបានរយៈពេលជិត១នាទី ទើបអាជ្ញាកណ្តាលដឹង ដោយសារអ្នកគាំទ្រក្រុម Baoding Rongda ស្រែកថា "១២នាក់...ពួកគេមានគ្នា១២នាក់”។
យ៉ាងណាក្តី សហព័ន្ធបាល់ទាត់ចិន ពុំទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយ ចំពោះករណីនេះនៅឡើយទេ ប៉ុន្តែមានសេចក្តីរាយការណ៍ខ្លះថា អាជ្ញាកណ្តាលរូបនោះ ប្រឈមនឹងបាត់បង់តំណែង៕