
- 2016-12-11 07:45:55
- បាល់ទាត់
Man United អាចយក ៣ ពិន្ទុពី Spurs បានអត់យប់នេះ?
- 2016-12-11 07:45:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man United អាចយក ៣ ពិន្ទុពី Spurs បានអត់យប់នេះ?
ចន្លោះមិនឃើញ
បិសាចក្រហម Manchester United នឹងបើកទ្វារផ្ទះកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍មាន់ខ្នាយមាស Tottenham Hotspur ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស English Premier League សប្ដាហ៍ទី១៥ វេលាម៉ោង ៩:១៥នាទីយប់នេះ។
សម្ដីគ្រូបង្វឹក
លោក Jose Mourinho គ្រូបង្វឹករបស់ម្ចាស់ផ្ទះបាននិយាយថា ប្រហែលជាខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic នឹងដើរក្នុងតំណែងស្នូលនៅលើទីលាន ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនរបស់ Manchester United ។ លោកសង្ឃឹមថា កីឡាកររូបនេះ នឹងរកគ្រាប់បាល់បានបន្ថែមទៀតជូនក្រុម ប៉ុន្តែលោកក៏សង្ឃឹមថា មិត្តរួមក្រុមទាំងអស់ នឹងអាចសហការគ្នាបានល្អ ដើម្បីរកគ្រាប់បាល់បានជូនក្រុមផងដែរ។
ចំណែកលោក Mauricio Pochettino គ្រូរបស់ Spurs បានលើកឡើងថា សម្រាប់លោក Special One នៅតែជា Special One។ Mourinho ធ្លាប់ជានិមិត្តរូបកាលលោកនៅដឹកនាំ Espanyol។
ទស្សនៈរបស់ Pochettino គិតទៅលើ Mourinho សម្រាប់ការមកដឹកនាំក្រុមថ្មី ( Manchester United ) មិនមែនជារឿងងាយស្រួលក្នុងការធ្វើបានជោគជ័យក្នុងរយៈពេលខ្លីឡើយ។ ជាងនេះទៅទៀត Special One ជាគ្រូបង្វឹកដ៏ល្អក្នុងពិភពបាល់ទាត់។
ជើងកីឡាករ
ម្ចាស់ផ្ទះ នឹងអវត្តមានខ្សែការពារចំនួនពីររូបគឺ Chris Smalling និង Luke Shaw ដោយសាររបួស។ ខណៈ Michael Carrick និង Antonio Valencia ត្រឡប់មកជួយក្រុមវិញក្រោយសម្រាកនៅប្រទេសអ៊ុយក្រែនស្របពេល Eric Bertrand Bailly ជាពីរបួសអាច នឹងបង្ហាញក្នុងជម្រើសដំបូងយប់នេះ។
ដូច្នេះជម្រើស ១១នាក់ដំបូងរបស់ Manchester United យប់នេះអាចជា៖ អ្នកចាំទី David De Gea ខ្សែការពារ Antonio Valencia, Eric Bertrand Bailly, Phil Jones និង Matteo Darmian ខ្សែបម្រើការពារមានពីររូបគឺ Michael Carrick និង Ander Herrera បម្រើប្រយុទ្ធមាន Anthony Martial, Paul Pogba និង Henrik Mkhitaryan ខ្សែប្រយុទ្ធ Zlatan Ibrahimovic។
ងាកទៅខាងTottenham Hotspur ខ្សែការពារកណ្ដាល Toby Alderweireld បានជាពីរបួសវិញហើយ ប៉ុន្តែនៅមានកីឡាករមួយចំនួនមិនអាចចូលលេងបានគឺខ្សែបម្រើ Erik Lamela ខ្សែការពារ Ben Davies និងខ្សែប្រយុទ្ធ Vincent Janssen កំពុងសម្រាកព្រោះរបួស។
ដូច្នេះជម្រើស១១នាក់ដំបូងរបស់ Spurs យប់នេះអាចជា៖ អ្នកចាំទី Hugo Lloris ខ្សែការពារ Jan Vertonghen, Toby Alderweireld, Kyle Walker និង Danny Rose ខណៈខ្សែបម្រើការពារ Moussa Dembele ចាប់ដៃគូជាមួយ Victor Wanyama សម្រាប់ខ្សែបម្រើប្រយុទ្ធអាចជា Christian Eriksen, Dele Alli និង Heung-Min Son ព្រមទាំងខ្សែប្រយុទ្ធ Harry Kane ។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរនេះធ្លាប់ជួបគ្នាសរុបទាំងអស់ចំនួន ១៥៤ដងក្នុងនោះ Manchester United ឈ្នះ ៨០ ស្មើគ្នា ៣៩ ដង និង Spurs ឈ្នះ ៣៥ ដង។ ជួបគ្នា ៥ដងលើកចុងក្រោយ Man Utd ឈ្នះ ២ Spurs ឈ្នះ ២ និងស្មើគ្នា ១ លើក។ ៥ ប្រកួតចុងក្រោយរបស់ ម្ចាស់ផ្ទះឈ្នះ ៣ស្នើ ២ ខណៈ ៥ប្រកួតចុងក្រោយរបស់ក្រុមភ្ញៀវឈ្នះ ៣ និងចាញ់ ២ ដងផងដែរ៕
ទស្សនៈ Manchester United ២-១ Tottenham Hotspur