
- 2016-10-30 22:31:15
- បាល់ទាត់
Southampton និង Chelsea ប៉ះគ្នា៥ដងចុងក្រោយម្ចាស់ផ្ទះមានតែស្មើ និងចាញ់ចុះយប់នេះ?
- 2016-10-30 22:31:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Southampton និង Chelsea ប៉ះគ្នា៥ដងចុងក្រោយម្ចាស់ផ្ទះមានតែស្មើ និងចាញ់ចុះយប់នេះ?
ចន្លោះមិនឃើញ
ការប្រកួតក្របខ័ណ្ឌកំពូលរបស់អង់គ្លេស EPL សប្ដាហ៍ទី១០ រវាង Southampton និង Chelsea យប់នេះនឹងធ្វើឡើងនៅកីឡដ្ឋានSt. Mary's Stadium (Southampton, Hampshire) វេលាម៉ោង ១១:០០យប់។ ក្រុមទាំងពីរប៉ះគ្នា ៥ដងចុងក្រោយម្ចាស់ផ្ទះធ្វើបានត្រឹមស្មើ និងចាញ់ប៉ុណ្ណោះ ចុះយប់នេះវិញតើយ៉ាងណា?
សូមនិយាយពី៥ប្រកួតចុងក្រោយនៃការប៉ះគ្នាត្រឹមឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្នពោលគឺ Southampton ស្វាគមន៍ Chelsea ៣ដងមិនដែលឈ្នះនោះទេចាញ់២និងស្មើ១។ ទន្ទឹមគ្នានោះ Chelsea ស្វាគមន៍ Southampton ២ដងក៏មិនដែលឈ្នះដូចគ្នាគឺចាញ់១ស្មើ១។
ប៉ះគ្នាយប់នេះម្ចាស់ផ្ទះ Southampton នឹងអវត្តមានកីឡាករសំខាន់មួយចំនួនដូចជា ខ្សែប្រយុទ្ធ S.Long , J. Rodriguez និងខ្សែការពារ Cédric Soares ខណៈខ្សែការពាររំពឹងអាចចូលលេងបានវិញយប់នេះ R. Bertrand។ ដូច្នេះជម្រើស ១១នាក់ដំបូងរបស់ Southampton យប់នេះអាចជា៖ អ្នកចាំទី Forster ខ្សែការពារ Bertrand, Martina, Fonte និង Van Dijk ខ្សែបម្រើ Hojbjerg, Romeu, Ward-Prowse ខ្សែប្រយុទ្ធ Tadic, Redmond និង Austin ។
ក្រុមភ្ញៀវ Chelsea វិញនឹងអវត្តមានខ្សែបម្រើការពារ J. Obi Mikel, Fàbregas ខ្សែការពារ B. Ivanović ខណៈខ្សែការពារ K. Zouma អាចបង្ហាញខ្លួនដោយការប្ដូរចូលយប់នេះ។ ដូច្នេះជម្រើស ១១នាក់ដំបូងរបស់ក្រុមភ្ញៀវយប់នេះអាចជា៖ អ្នកចាំទី Courtois ខ្សែការពារ Cahill, Devid Luiz និង Cesar Azpilicueta ខ្សែបម្រើ Marcos Alonso, Nemanja Matic, N'Golo Kante និង Victor Moses ខណៈខ្សែប្រយុទ្ធអាចមាន Eden Hazard, Diego Costa និង Pedro Rodriguez ។
-៥ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះ Southampton ក្នុងដីឈ្នះទាំងអស់ប្រកួតលើកចុងក្រោយឈ្នះ Sunderland ១-០ នៅ League Cup ខណៈ ៥ប្រកួតចុងក្រោយក្រៅដីរបស់ក្រុមភ្ញៀវឈ្នះ២ស្មើ ១និងចាញ់ ២។ ប្រកួតលើកចុងក្រោយរបស់ Chelsea ចាញ់ West Ham United ២-១ នៅ League Cup។
ទស្សនៈផ្ទាល់ខ្លួន៖ ម្ចាស់ផ្ទះ Southampton មានប្រព័ន្ធការពារល្អពិសេសគឺកីឡាករ Jose Fonte ហើយក្រុមនេះចូលចិត្តលេងការពារដើម្បីវាយបក។ ចំណែកក្រុមភ្ញៀវ Chelsea មានកីឡាករល្អៗលំដាប់ថ្នាក់ពិភពលោកច្រើន ព្រមទាំងមានប្រព័ន្ធប្រយុទ្ធល្អ ពិសេសកីឡាករឆ្នើម Diego Costa តែងរកគ្រាប់បាល់បានសឹងតែគ្រប់ប្រកួត។
ព្យាករគូនេះ Southampton ១-១ Chelsea ចុះប្រិយមិត្តវិញយល់យ៉ាងណា?
ប្រែសម្រួល ៖ ស្រី សុវណ្ណដារ៉ា ប្រភព៖ Mirror