
- 2016-10-28 18:23:41
- បាល់ទាត់
កីឡាករ Dortmund ញាំស្ករកៅស៊ូធ្លាក់ ត្រែះបញ្ចូលមាត់វិញយ៉ាងអស្ចារ្យ
- 2016-10-28 18:23:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Dortmund ញាំស្ករកៅស៊ូធ្លាក់ ត្រែះបញ្ចូលមាត់វិញយ៉ាងអស្ចារ្យ
ចន្លោះមិនឃើញ
ខ្សែបម្រើ Felix Passlack វ័យ១៨ឆ្នាំរបស់ក្រុម Borussia Dortmund បានបញ្ចេញបច្ចេកទេសត្រែះស្ករកៅស៊ូបញ្ចូលមាត់យ៉ាងអស្ចារ្យ ធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ងើចសរសើរយ៉ាងខ្លាំង កាលពីយប់ថ្ងៃពុធ។
Felix Passlack ត្រែះស្ករកៅស៊ូ
Dortmund បានស្វាគមន៍ក្រុមមកពីលីគលំដាប់ទី២ Union Berlin ក្នុងប្រកួតពានរង្វាន់ DFB Pokal កាលថ្ងៃពុធ ប៉ុន្តែដោយសារកីឡាករសំខាន់ៗមួយចំនួនរបួស និងទុកជើងលេងនៅក្នុងលីគផងនោះ អ្នកចាត់ការ Thomas Tuchel បានសម្រេចចិត្តដាក់កីឡាករក្មេងៗច្រើនឲ្យចូលលេង ក្នុងប្រកួត Cup មួយនេះ។
អំឡុងពេលកម្ដៅសាច់ដុំមុនការប្រកួតចាប់ផ្ដើម Passlack ដែលដូរតំណែងពីខ្សែបម្រើទៅលេងជាខ្សែការពារឆ្វេងវិញ បានញាំស្ករកៅស៊ូ ប៉ុន្តែរបូតធ្លាក់ពីមាត់។ យ៉ាងណាក្ដី ស្ករកៅស៊ូនោះ មិនបានធ្លាក់ដល់ដីទេ ព្រោះកីឡាកររូបនេះ បញ្ចេញបច្ចេកទេសត្រែះជាច្រើនជើង និងទាត់ Volley បញ្ចូលមាត់វិញ ទាំងទឹកមុខញញឹម ធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។
Passlack លេងបាន១០០នាទីក្នុងប្រកួតនោះ មុនពេលដូរចេញ ខណៈដែល Dortmund បញ្ចប់៩០នាទីបានត្រឹមស្មើ ១-១ ទល់នឹង Union Berlin ប៉ុន្តែឈ្នះបាល់កាត់សេចក្ដីប៉េណាល់ទី ៣-០ ឡើងទៅវគ្គបន្តទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ ESPNFC