
- 2016-09-24 21:36:43
- បាល់ទាត់
បិសាចក្រហមអាចធ្វើស៊ីកញ្ជ្រោងបានអត់យប់នេះ?
- 2016-09-24 21:36:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិសាចក្រហមអាចធ្វើស៊ីកញ្ជ្រោងបានអត់យប់នេះ?
ចន្លោះមិនឃើញ
Manchester United នឹងត្រូវបើកទ្វាកីឡដ្ឋាន Old Trafford ស្វាគមន៍ Leicester City នាម៉ោង ៦:៣០នាទីយប់នេះ សម្រាប់ការប្រកួតសប្ដាហ៍ទី៦ នៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League។ យប់នេះតើម្ចាស់ផ្ទះបិសាចក្រហមអាចធ្វើស៊ីក្រុមកញ្ជ្រោងបានអត់?
Manchester United បានឃ្លាតពីកំពូលតារាង ដែលត្រូវទាមទារឲ្យអ្នកចាត់ការ José Mourinho ត្រូវការជ័យជម្នះមកវិញក្នុងយប់នេះ។ ប៉ុន្តែក៏ត្រូវពិចារណាជុំវិញការធ្លាក់ចុះទម្រង់លេងរបស់តារាឆ្នើម Wayne Rooney ។
សម្ដីរបស់គ្រូបង្វឹក៖អ្នកចាត់ការ José Mourinho បាននិយាយថា «យើងមានបញ្ហាខ្លះនាការប្រកួតកន្លងមក។ ចំណែកសម្រាប់ Wayne Rooney វាជាសិទ្ធិរបស់គេ ហើយយើងក៏មិនអាចធ្វើការប្រៀបធៀបរូបគេទៅហ្នឹងនរណាម្នាក់បានឡើយ»។
José Mourinho
Claudio Ranieri អ្នកចាត់ការ Leicester City បានលើកឡើងថា ក្រុមរបស់លោកមិនខ្លាចបិសាចក្រហម Manchester United បន្តិចណាឡើយ និងចង់សងសឹកយកជ័យជម្នះវិញឲ្យបាន បន្ទាប់ពី Leicester បានចាញ់ក្រុម Man Utd ២-១ ក្នុងការប្រកួតពាន FA Community Shield នៅកីឡដ្ឋាន Wembley កាលមុនបើករដូវកាលថ្មី។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួនគឺ Anthony Martial (របួសកជើង) Phil Jones (របួសជង្គង់)។ ស្របពេលដែល Luke Shaw និងHenrikh Mkhitaryan បានត្រឡប់មកជួយក្រុមវិញហើយ។
ចំណែកខាងភ្ញៀវវិញ មិនមានកីឡាករសំខាន់ៗរបួសនោះទេ ប៉ុន្តែអ្នកចាំទីដៃទី ១ ក្រុមមួយនេះ Kasper Schmeichel ឋិតក្នុងការសង្ស័យបន្ទាប់ពីមានការប៉ះទង្គិចក្នុងកំឡុងហ្វឹកហាត់។
ដូច្នេះជម្រើស១១នាក់របស់ក្រុមទាំងពីរអាចជា
ប្រវត្តិជួបគ្នាសូមលើកយកត្រឹមឆ្នាំ២០១៤មកដល់បច្ចុប្បន្ន ក្រុមទាំងពីរ ជួបគ្នា៥លើក ក្នុងនោះ Manchester United ឈ្នះពីរ Leicester City ឈ្នះ១ និងស្មើគ្នា២លើក។ ជួបគ្នាលើកចុងក្រោយក្រុមលោក José Mourinho ឈ្នះ២-១។
ទស្សនៈ Manchester United ២-១ Leicester City ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ ស្រី សុវណ្ណដារ៉ា ប្រភព៖ Sky Sports , BBC