
- 2016-09-01 13:10:57
- បាល់ទាត់
យប់នេះម៉ោង៧ កម្ពុជា ប៉ះក្រុមខ្លាំង ហុងកុង ក្នុងជំនួបមិត្តភាព
- 2016-09-01 13:10:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់នេះម៉ោង៧ កម្ពុជា ប៉ះក្រុមខ្លាំង ហុងកុង ក្នុងជំនួបមិត្តភាព
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមខ្លាំង ហុងកុង ទទួលស្វាគមន៍គោព្រៃកម្ពុជា នឹងធ្វើឡើងនាវេលាម៉ោង៧:០០នាទីយប់នេះនៅទឹកដីហុងកុង។ ចាំអ៊ុតមើលទាំងអស់គ្នា តើលោក Lee Tea Hoon គ្រូបង្វឹកក្រុមកម្ពុជាអាចធ្វើឲ្យអ្នកគាំទ្រពេញចិត្តពីប្រទេស កំណើតបានអត់?
ក្រុមបាល់ទាត់ហុងកុងជាក្រុមខ្លាំង មួយនៅក្នុងតំបន់ដែលបច្ចុប្បន្នស្ថិតនៅលេងរៀងទី១៤៧ក្នុងតារាង ចំណាត់ថ្នាកពិភពលោក FIFA Ranking។ ឆ្នាំ២០១៦នេះ ហុងកុងបានប្រកួតក្នុងព្រឹត្តិការណ៍ផ្លូវការ៣ប្រកួតក្នុងនោះចាញ់ កាតារ ២-០ ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨។ ២ប្រកួតទៀតក្នុងពាន Bank Cup ដែលចាញ់ទាំងពីរគឺចាញ់វៀតណាម ៤-៣ ដោយបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ ២-២ និងបន្តចាញ់មីយ៉ាន់ម៉ា ៣-០ក្នុងពាននេះដដែល។
ក្រុមកម្ពុជា
សម្រាប់កម្ពុជាពិតជាសំខាន់ណាស់សម្រាប់ការប្រកួតនេះដើម្បី ត្រៀមខ្លួនវគ្គជម្រុះ Suzuki Cup 2016 ដែល កម្ពុជាធ្វើម្ចាស់ផ្ទះនាពេលខាងមុខនេះ។ បើមើលបទពិសោធន៍ប្រកួតពានផ្លូវការក្នុងឆ្នាំ២០១៦នេះ កម្ពុជាចាញ់ស៊ីរី ៦-០វគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ប៉ុន្តែស្មើម៉ាកាវ ២-២ ក្នុងជើងទី១ និងឈ្នះ២-០ ក្នុងជើងទី២នៃវគ្គជម្រុះពាន 2019 AFC Asian Cup។ ចំពោះការប្រកួតមិត្តភាពវិញកម្ពុជាឈ្នះទីម័រខាងកើត ២-០ និងឈ្នះសិង្ហបុរី ៣-២។
ក្រុមទាំងពីរធ្លាប់ជួបគ្នា តាមពិត ទៅក្រុមទាំងពីរខានប៉ះគ្នាច្រើនឆ្នាំមកហើយពោលគឺរយៈពេល១៧ ឆ្នាំចុងក្រោយមិនដែលជួបគ្នាឡើយ។ ទោះជាយ៉ាងណា បើក្រឡេកមើលទៅកាលពីជាង១៧ឆ្នាំមុន ក្រុមទាំងពីរធ្លាប់ជួបគ្នាបាន៥ដងក្នុងនោះហុងកុងឈ្នះ៣ និងកម្ពុជាឈ្នះ២។ -ឆ្នាំ ១៩៥៧៖ ហុងកុង ៦-២ កម្ពុជា ( ពាន Merdeka) -ឆ្នាំ ១៩៧១៖ កម្ពុជា ២-១ ហុងកុង ( ជម្រុះពាន Asian cup) -ឆ្នាំ ១៩៧២៖ កម្ពុជា ១-០ ហុងកុង ( ពាន Merdeka) -ឆ្នាំ ១៩៩៩៖ ហុងកុង ៤-១ កម្ពុជា ( ជម្រុះពាន Asian cup) -ឆ្នាំ ១៩៩៩៖ កម្ពុជា ០-១ ហុងកុង ( ជម្រុះពាន Asian cup)
កីឡាករ សមាជិក ជួរមុខ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង ទិត្យ ឌីណា សុទ្ធជាកីឡាករដែលលោកគ្រូ Lee មានទំនុកចិត្ត ហើយពួកគេនឹងបង្ហាញខ្លួនល្ងាចនេះ។ ទោះជាយ៉ាងណា ខ្សែការពារ នេន សុធារ័ត្ន ប្រហែលជាមិនអាចបង្ហាញខ្លួនទេដោយសារមានបញ្ហាចង្កេះនៅពេលប្រកួត មិត្តភាពជាមួយក្រុម African All Star។ កីឡាករផ្សេងទៀតគ្មានបញ្ហានោះទេ។
ចំពោះម្ចាស់ហុងកុងវិញមាន កីឡាករមុតស្រួចដែលកម្ពុជាត្រូវប្រុងប្រយ័ត្នគឺកីឡាករ Jaimes McKee អនុប្រធាន ក្រុមកើតនៅប្រទេសអង់គ្លេសដែលរហូតដល់ពេលនេះរូបគេរកបាន៨ គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យក្រុមរបស់ខ្លួនចំនួន៣០ដង។ លើសពីនេះទៀត ខ្សែប្រយុទ្ធ Paul Ngue និងខ្សែបម្រើ Roberto ក៏គ្រោះថ្នាក់ខ្លាំងដែរ។ កីឡាកររបស់ហុងកុងមិនខុសពីកីឡាករកម្ពុជាទេគឺគ្មានកីឡាករណាម្នាក់ លេងនៅក្រៅស្រុកឡើយ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា