
- 2016-08-24 20:33:31
- បាល់ទាត់
អ្នកចាំទី កែវ សុខសិលា រៀបរាប់ពីការប្រឡងបាក់ឌុបដែលចប់ម្សិលមិញ
- 2016-08-24 20:33:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទី កែវ សុខសិលា រៀបរាប់ពីការប្រឡងបាក់ឌុបដែលចប់ម្សិលមិញ
ចន្លោះមិនឃើញ
អ្នកចាំទីវ័យក្មេងដៃទី១របស់ភ្នំពេញក្រោន និងជម្រើសជាតិកម្ពុជា កែវ សុខសិលារំពឹងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់៦០%សម្រាប់ការប្រឡងដែលបញ្ចប់កាលពីល្ងាចថ្ងៃអង្គារ ទី២៣ សីហា ម្សិលមិញ។
កែវ សុខសិលា ដែលប្រឡងនៅមណ្ឌលវិទ្យាល័យជម្ពូវ័ន្តបានប្រាប់ថា និយាយជារួមសម្រាប់ការប្រឡងរយៈពេល២ថ្ងៃ រូបគេធ្វើបានល្អច្រើនដែលធ្វើឲ្យរូបគេសង្ឃឹមជាប់ច្រើន។ «ដោយសារខ្ញុំជាប់រវល់លេងបាល់ច្រើនទើបខ្ញុំមិនសូវមានរៀន ខ្ញុំសង្ឃឹមជាប់យ៉ាងហោចណាស់ក៏៦០ភាគរយដែរ»។
ទោះបីជាយ៉ាងណា អ្នកចាំទីរូបនេះបានឲ្យដឹងថា រយៈពេល២ថ្ងៃនៃការប្រឡងកន្លងទៅនេះ រូបគេជួបអត់សូវចេះមុខវិទ្យាជាច្រើនគឺរូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា ដោយសារជាប់លេងបាល់ទាត់ឲ្យក្លឹបភ្នំពេញក្រោន និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមិនសូវមានពេលគ្រប់គ្រាន់សម្រាប់រៀន។
កែវ សុខសិលាបានលេងបាល់ទាត់ឲ្យក្លឹបភ្នំពេញក្រោនតាំងពីក្រុមយុវជនរហូតដល់ក្រុមធំ។ កាលពីឆ្នាំ២០១៥កន្លងទៅរូបគេបានជាប់ឈ្មោះជាអ្នកចាំទីឆ្នើមក្នុងពានរង្វាន់លីគបាល់ទាត់កំពូលកម្ពុជា បើទោះជាបង្ហាញខ្លួនបានប៉ុន្មានប្រកួត ប៉ុន្តែចូលឆ្នាំ២០១៦នេះរូបគេជាប់ដៃទី១រហូត និងជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែក្រុមយុវជនជម្រើសជាតិអាយុក្រោម១៩ឆ្នាំក៏រូបគេជាប់ឈ្មោះដែរ ដូច្នេះរូបគេពិតជារវល់ខ្លាំង៕
អត្ថបទ៖ ជាន ចាន់រ៉ា