
- 2016-05-12 15:29:54
- បាល់ទាត់
Hazard ស៊ុតគ្រាប់អស្ចារ្យយប់មិញ តែ Chelsea បានត្រឹមស្មើ Liverpool
- 2016-05-12 15:29:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hazard ស៊ុតគ្រាប់អស្ចារ្យយប់មិញ តែ Chelsea បានត្រឹមស្មើ Liverpool
ចន្លោះមិនឃើញ
ក្រុមតោខៀវ Chelsea បានត្រឹមស្មើ ១-១ ប៉ុណ្ណោះ ទល់នឹងក្រុមម្ចាស់ផ្ទះ Liverpool ក្នុងការប្រកួត Premier League សប្ដាហ៍ទី៣៧យប់មិញ ទោះបី Eden Hazard ស៊ុតគ្រាប់ដ៏អស្ចារ្យ នាំមុខមុន តាំងពីតង់ទី១ក៏ដោយ។
Eden Hazard អបអរ ក្រោយស៊ុតចូល Liverpool
ការប្រកួតនៅកីឡដ្ឋាន Anfield យប់មិញនេះ Hazard បានអូសបាល់ម្នាក់ឯងនៅមុខខ្សែការពារក្រុម Liverpool ជាច្រើននាក់ និងស៊ុតផុតដៃអ្នកចាំទី Simon Mignolet នៅនាទី៣២ ជួយ Chelsea នាំមុខ១គ្រាប់មុន។ ប៉ុន្តែនៅចុងម៉ោងបន្ថែមមានរបួស ខ្សែប្រយុទ្ធ Christian Benteke បានតែតឲ្យហង្សក្រហម តាមស្មើ ១-១ វិញ។
Liverpool នៅតែមិនទាន់ចាញ់នៅឡើយ សម្រាប់១២ប្រកួតក្នុងដី ក្រោមការដឹកនាំដោយអ្នកចាត់ការ Jurgen Klopp ខណៈដែលពួកគេនៅឈរលេខ៨ដដែល មាន៣ពិន្ទុក្រោមក្រុមលេខ៦ West Ham។ រីឯ Chelsea ស្ថិតនៅលេខ៩ដដែលដូចគ្នា។
គូផ្សេងទៀត Norwich បានឈ្នះ Watford ៤-២ ខណៈ Sunderland បានលត់ Everton ៣-០។ ដូច្នេះ Sunderland បានឡើងផុតតំបន់គ្រោះថ្នាក់ហើយ ប៉ុន្តែ Norwich និង Newcastle ត្រូវធ្លាក់ទៅលេងនៅ Championship រដូវកាលក្រោយតាម Aston Villa៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc