
- 2015-09-17 18:43:42
- បាល់ទាត់
AFC Champions League រកឃើញ៤ក្រុមចុងក្រោយ
- 2015-09-17 18:43:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC Champions League រកឃើញ៤ក្រុមចុងក្រោយ
ចន្លោះមិនឃើញ
ភ្លេចៗខ្លួន ពានកំពូលទ្វីបអាស៊ី AFC Champions League 2015 ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ៤ក្រុមចុងក្រោយ ដែលត្រូវប្រជែងគ្នាយកពានរង្វាន់នេះ គឺក្រុមជើងឯកឆ្នាំ២០១៣ Guangzhou Evergrande របស់ចិន, ក្រុមជើងឯករងឆ្នាំចាស់មកពីអារ៉ាប៊ីសាអ៊ូឌីត Al-Hilal, ក្រុមជើងខ្លាំងជប៉ុន Gamba Osaka, និងក្រុមល្បីរបស់អារ៉ាប់រួម Al-Ahli។
ក្នុងជើងទី២ វគ្គ៨ក្រុមចុងក្រោយ យប់មិញនេះ ក្រុមជើងខ្លាំងជប៉ុន Gamba Osaka បានទម្លាក់ជើងខ្លាំងកូរ៉េខាងត្បូង Jeonbuk Motors ៣-២ ខណៈជើងទី១ ក្រុមទាំង២ ស្មើគ្នា ០-០។ ក្នុងការប្រកួតនេះ ក្រុមភ្ញៀវរបស់កូរ៉េខាងត្បូង បាននាំមុខតាំងពីនាទី១៣ តែត្រូវម្ចាស់ផ្ទះជប៉ុនដាក់២វិញ នៅនាទី១៤ និង៧៦។ Jeonbuk បានបន្តក្ដីសង្ឃឹម ដោយតាមស្មើនៅ២នាទីមុនចប់ការប្រកួត (បើ ស្មើ ២-២ Jeonbuk ជាប់ ដោយគិតតាម away goals) តែនៅនាទី៩០ទៅហើយ Gamba បានស៊ុតគ្រាប់ទី៣ ឡើងទៅជួប Guangzhou Evergrande។
ចំណែក Al-Ahli ដែលឈ្នះក្រុមអ៊ីរ៉ង់ Naft Tehran ១-០ កាលពីជើងទី១ បានបន្តឈ្នះ ២-១ ទៀតក្នុងដីខ្លួនឯង ជើងទី២យប់មិញ។ ជ័យជម្នះនេះ ធ្វើឲ្យ Al-Ahli ត្រូវឡើងប៉ះក្រុមលេខ២ឆ្នាំចាស់ Al-Hilal។
២គូផ្សេងទៀតក្នុងវគ្គ៨ក្រុមចុងក្រោយ ដែលបញ្ចប់កាលពីយប់ម្សិលមិញ គឺ Guangzhou Evergrande ស្មើ ក្រុមជប៉ុន Kashiwa Reysol ១-១ (ជើងទី១ Guangzhou ឈ្នះ ៣-១) ឯ Al-Hilal ស្មើក្រុមកាតារ Lekhwiya ២-២ (ជើងទី១ Al-Hilal ឈ្នះ ៤-១)។
លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ |
|||
គូប្រកួត |
ជើងទី១ |
ជើងទី២ |
លទ្ធផលសរុប |
Al-Hilal (អារ៉ាប៊ីសាអូឌីត) vs Lekhwiya (កាតារ) |
៤-១ |
២-២ |
៦-៣ |
Naft Tehran (អ៊ីរ៉ង់) vs Al-Ahli (អ៉ារ៉ាប់រួម) |
០-១ |
១-២ |
១-៣ |
Kashiwa Reysol (ជប៉ុន) vs Guangzhou Evergrande (ចិន) |
១-៣ |
១-១ |
២-៤ |
Jeonbuk Motor (កូរ៉េខាងត្បូង) vs Gamba Osaka (ជប៉ុន) |
០-០ |
២-៣ |
២-៣ |
កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ |
||
គូប្រកួត |
ជើងទី១ |
ជើងទី២ |
Al-Hilal vs Al-Ahli |
២៩/កញ្ញា/២០១៥ |
២០/តុលា/២០១៥ |
Guangzhou Evergrand vs Gamba Osaka |
៣០/កញ្ញា/ ២០១៥ |
២១/តុលា/២០១៥ |
ចុចអាន៖ កីឡាករកំពូលអឺរ៉ុបទាំង៧ ជាប់សែស្រឡាយអាស៊ីអាគ្នេយ៍
ដោយ៖ សុវត្ថិ រូបភាព៖ fifa