• 2015-09-09 20:36:33
  • បាល់ទាត់

ស្រ្ដី​ម្នាក់​នេះ​សុខចិត្ត​អោប​កូនតូច​​ទាំង​ភ្លៀង​ដើម្បី​គាំទ្រ​​ក្រុម​កម្ពុជា

  • 2015-09-09 20:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់នេះ​​​​មាន​ឈ្មោះ​​ ភា ​​បាន​អង្គុយ​ទស្សនា​ការ​ប្រកួត​​​​ដោយ​ដៃ​​របស់​គាត់​អោប​​កូន​តូច​​​នៅ​ក្រោម​តំណក់​ទឹក​ភ្លៀង​​​​ដើម្បី​​​​​​គាំទ្រ​​ក្រុម​បាល់ទាត់​កម្ពុជា​​ ​​ទទួល​​ក្រុម​​ស៊ីរី​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​កម្ពុជា​ចាញ់​៦-០​ កាល​ពី​យប់​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ទាំង​មេឃ​ធ្លាក់​ភ្លៀង​ខ្លាំង​មែន​ទែន​។

 

 

​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដែល​​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​​​សម្រាប់​ការ​ប្រកួត​រវាង​កម្ពុជា​និង​ស៊ីរី​ក្នុង​តង់​ទី​១  ប៉ុន្តែ​​ស្រ្តី​វ័យ​កណ្ដាល​រូប​នេះ​មិនបាន​ដើរ​ចេញ​ពី​ទីលាន​​ឡើយ​​ ​ទោះ​ជា​មាន​កូន​តូច​ជាប់​នឹង​ដៃ​ក៏​ដោយ​។ ស្ត្រី​រូប​នេះ​បាន​​​អង្គុយ​ទស្សនា​ការ​ប្រកួត​រហូត​ដល់​ចប់​​។ ​អ្នក​ស្រី​ ភា ក៏​បាន​ប្រាប់​ Sabay ​ថា ​លទ្ធផល​កម្ពុជា​ចាញ់​​ក៏​មិន​អី​សំខាន់​គឺ​​គាត់​ស្រលាញ់​បាល់ទាត់​ និង​គាំទ្រ​​ប្រទេស​​កម្ពុជា​​ជា​និច្ច​។ តោះ​កុំ​បង្អង់​យូរ​​មើល​វីដេអូ​ទាំង​អស់​គ្នា​៖

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​

មតិយោបល់