
- 2015-05-07 17:47:16
- បាល់ទាត់
Buriram បានត្រឹមចុកឈាម ទោះស៊ីក្រុមចិន Guangzhou R&F ៥-០
- 2015-05-07 17:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Buriram បានត្រឹមចុកឈាម ទោះស៊ីក្រុមចិន Guangzhou R&F ៥-០
ចន្លោះមិនឃើញ
ក្រុម Buriram United របស់ថៃ បានត្រឹមចុកឈាមប៉ុណ្ណោះ ពោលគឺមិនអាចឆ្លងផុតពូល F នៃ AFC Champions League បាននោះទេ ទោះបំបាក់ក្រុមចិន Guangzhou R&F ទក់សាច់ ៥-០ ក៏ដោយ។
កីឡាករក្រុម Buriram អបអរក្រោយស៊ុតបញ្ចូលទី ប៉ុន្តែមិនអាចឆ្លងផុតពូលបាន
ជ័យជម្នះនេះ ធ្វើឲ្យក្រុមជើងឯកថៃ មាន១០ពិន្ទុ ប៉ុន្តែមិនគ្រប់គ្រាន់ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនោះទេ បន្ទាប់ពីក្រុមជប៉ុន Gamba Osaka ដែលមាន៧ពិន្ទុ បានយកឈ្នះក្រុមកូរ៉េខាងត្បូង Seongnam FC ២-១ កាលពីម្សិលមិញដែរ ដើម្បីបាន១០ពិន្ទុដូចគ្នា ប៉ុន្តែមាន head-to-head ល្អជាង។
ចំណែកឯ Seongnam FC វិញ ក៏ត្រូវឡើងទៅជុំបន្ទាប់ជាមួយ Gamba Osaka ដែរ ក្នុងនាមជាក្រុមលេខ២ក្នុងពូល ដោយមាន១០ពិន្ទុដែរ តែមាន head-to-head ល្អជាង Buriram។
តារាងពិន្ទុពូល F
ងាកទៅមើលការប្រកួតនៅកីឡដ្ឋាន Thunder Castle នាខេត្ត Buriram វិញ គឺខ្សែប្រយុទ្ធប្រេស៊ីល Diogo អាចធ្វើបានហ៊ែតទ្រីក រីឯ២គ្រាប់ទៀតរកបានដោយកីឡាករប្រេស៊ីលម្នាក់ទៀត Gilberto Macena និងកីឡាករវេណេហ្ស៊ុយអេឡា Tunez។
យ៉ាងណាក្ដី ៥គ្រាប់នេះ ប្រែជាគ្មានន័យ ក្រោយពី Gamba Osaka វាយបកយកឈ្នះ Seongnam ២-១ នៅតង់ទី២ ពោលគឺគ្រាប់ជ័យជម្នះដែលទម្លាក់ Buriram គឺកើតឡើងដោយខ្សែប្រយុទ្ធ Lins នៅ៨នាទីមុនចប់ការប្រកួត។
ក្រោយឆ្លងផុតពូល ក្រុម Gamba Osaka នឹងត្រូវប៉ះក្រុមលេខ២ H របស់កូរ៉េខាងត្បូង គឺ FC Seoul ខណៈក្រុម Seongnam FC ប៉ះក្រុមលេខ១ពូល H មកពីចិន គឺ Guangzhou Evergrande Taobao៕
ដោយ៖ សុវត្ថិវីដេអូ៖ afc